រដ្ឋសភាក្រិកអនុម័តលើថវិការរដ្ឋត្បិតត្បៀតឆ្នាំ ២០១៦


រដ្ឋសភាក្រិកអនុម័តលើថវិការរដ្ឋត្បិតត្បៀតឆ្នាំ ២០១៦  - ảnh 1
រដ្ឋសភាក្រិកអនុម័តលើថវិការរដ្ឋត្បិតត្បៀតឆ្នាំ ២០១៦ (Image: VNA)

(VOVworld) – ដោយមានសម្លេងគាំទ្រចំនួន ១៥៣ និងសម្លេងប្រឆាំងចំនួន
 ១៤៥​ នាព្រឹកថ្ងៃទី ៥ ធ្នូ រដ្ឋសភាក្រិកបានអនុម័តលើថវិការរដ្ឋត្បិតត្បៀតនា
ឆ្នាំ ២០១៦ ដោយមានវិធានការកាត់បន្ថយចំណាយជាច្រើនក៏ដូចជាបង្កើនពន្ធ
 ដើម្បីធ្វើឲ្យអ្នកម្ចាស់បំណុលអន្តរជាតិពេញចិត្ត។ ជាលំអិត ថវិការរដ្ឋនាឆ្នាំខាង
 មុខរត្រូវបានកាត់បន្ថយដល់ ៦ ពាន់លាន ២០០ លានដុល្លាអាមេរិក។ ក្រៅពី
 នោះ ថវិការរដ្ឋថ្មីរួមមានចំនួនប្រាក់ជាង ២ ពាន់លានអឺរ៉ូពីការបង្កើនពន្ធទៀត
​ផង។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីក្រិក លោក Alexis Tsipras កំពុងត្រូវបាន
 ដាក់កម្លាំងសម្ពាធពីការនាំមកនូវផលប្រយោធន៍ជាក់ស្តែងសំរាប់ជនក្រីក្រ
បំផុតក្រោយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀតស្តីពីកញ្ចប់ប្រាក់ជំនួយទី
 ៣ ជាមួយបណ្ដា អ្នកម្ចាស់បំណុលអន្តរជាតិនាខែសីហាមកដែលមានតំលៃ
ដល់ ៨៦ ពាន់លាន​អឺរ៉ូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ