រដ្ឋសភាក្រិកអនុម័តលើផែនការបោះប្រជាមតិអំពីកញ្ចប់ផ្តល់ជំនួយ
|
រដ្ឋសភាក្រិកអនុម័តលើផែនការបោះប្រជាមតិអំពីកញ្ចប់ផ្តល់ជំនួយ (Image: VNA) |
(VOVworld) – នាយប់ថ្ងៃទី ២៧ មិថុនា រដ្ឋសភាក្រិកបានអនុម័តលើផែនការ ប្រមូលការបោះប្រជាមតិអំពីកិច្ចព្រមព្រៀងឲ្យខ្ចីរបស់ក្រុមអ្នកម្ចាស់បំណុលគឺ
សហភាពអឺរ៉ុប (EU) និងមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF)។ តាមលទ្ធផលនៃ
ការបោះឆ្នោតសមាជិកសភាចំនួន ១៧៩ រូបក្នុងចំណោមសមាជិសភាចំនួន ៣ រយរូបបានអនុម័តលើការបោះប្រជាមតិពោលខាងលើដែលគ្រោងត្រូវបាន
រៀបចំឡើង នាថ្ងៃទី ៥ កក្កដាខាងមុខ។ ថ្លែងមតិមុនពេលការបោះឆ្នោត
នាយករដ្ឋមន្ត្រីក្រិក លោក Alexis Tsipras បានឲ្យដឹងថា៖ លោកជឿជាក់ថា៖ ប្រជាពលរដ្ឋក្រិកនឹងប្តេជ្ញាបដិសេធជាមួយឱសានវាទរបស់អ្នកម្ចាស់បំណុល
EU – IMF ប៉ុន្តែ និយាយថាត្រូវមានសាមគ្គីភាពរបស់អឺរ៉ុប៕