រដ្ឋសភាកូឡុំប៊ីមានបំណងចង់ជំរុញទំនាក់ទំនងជាមួយរដ្ឋសភាវៀតណាម

(VOVWORLD) - កាលពីថ្ងៃទី ៥ ខែមីនា នៅរដ្ឋធានី Bogota (ប្រទេសកូឡុំប៊ី) ប្រធានសភាជាន់ ទាបកូឡុំប៊ី លោក Andrés David Calle Aguas បានទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅវេណេស៊ុយអេឡានិងកូឡុំប៊ី លោក Vu Trung My។

រដ្ឋសភាកូឡុំប៊ីមានបំណងចង់ជំរុញទំនាក់ទំនងជាមួយរដ្ឋសភាវៀតណាម - ảnh 1លោកឯកអគ្គរដ្ឋទូត Vu Trung My ជូនវត្ថុអនុស្សាវរីយ៍ដល់ប្រធានសភាជាន់ទាបកូឡុំប៊ី
លោក Andrés David Calle Aguas។ (រូបថត៖ baoquocte.vn)
លោកប្រធានសភាជាន់ទាបឡុំប៊ី បានផ្ដាំផ្ញើរនូវការសួរសុខទុក្ខយ៉ាងរាក់ទាក់ ជូនចំពោះប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ព្រមទាំងសំដែងនូវការ កោតសរសើរចំពោះបុព្វហេតុតស៊ូរំដោះ និងបង្រួបបង្រួមជាតិកាលពីមុននេះ ក៏ដូចជា សមិទ្ធិផលដ៏ធំធេងក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់វៀតណាមផងដែរ។ លោកប្រធាន សភាជាន់ទាបកូឡុំប៊ីបានសង្កត់ធ្ងន់ថា ឆ្នាំនេះ កូឡុំប៊ី និងវៀតណាមប្រារព្ធខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៩ - ២០២៤) ដូច្នេះ លោកមានបំណងចង់ ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ តាមនោះរួម ចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកូឡុំប៊ី និងវៀតណាម ព្រមទាំងស្នើឲ្យ ភាគីទាំងពីរពិចារណាយ៉ាងសកម្មលើការបង្កើតក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរផងដែរ។
លោកឯកអគ្គរដ្ឋទូត Vu Trung My បានអះអាងថា លោកនឹងខិតខំប្រឹងប្រែងឱ្យ អស់ពីសមត្ថភាព ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ជាពិសេសទំនាក់ទំនងរវាងស្ថាប័ននីតិ បញ្ញត្តិនៃប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ កូឡុំប៊ី ជាដៃគូពាណិជ្ជកម្មធំជាងគេទី ៥ របស់ វៀតណាមនៅអាមេរិកឡាទីន។ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៧០០ លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ