រដ្ឋសភាចិនរៀបចំសន្និសីទកាសែតអំពីសម័យប្រជុំលើកទី១រដ្ឋសភាចិននីតិកាលទី១២
(VOVworld) – នាព្រឹកថ្ងៃទី ៤ មិនា រដ្ឋសភាចិនរៀបចំសន្និសីទកាសែតអំពីស្ថានភាព
ជាសារវន្តរបស់សម័យប្រជុំលើកទី ១ រដ្ឋសភាចិន នីតិកាលទី ១២ ដែលនឹងប្រព្រឹត្តទៅ
នាថ្ងៃទី ៥ មិនា ខាងមុខ នៅរដ្ឋធានី ប៉េកាំង (ចិន)។ អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យ
នៃសម័យប្រជុំលើកទី ១ រដ្ឋសភាចិន នីតិកាលទី ១២ លោកស្រី Fu Ying បានឲ្យដឹងថា៖ សម័យប្រជុំនេះនឹងអូសបន្លាយ ចាប់ពីថ្ងៃទី ៥ ដល់ទី ១៧ មិនា។ នេះគឺជាព្រឹត្តិការនយោ
បាយដ៏សែនសំ ខាន់ក្នុងជីវភាពនយោបាយនៅប្រទេសចិន។ ទន្ទឹមនឹងនោះ នេះគឺជា
សម័យប្រជុំ ផ្ទេប្តូថ្នាក់ដឹកនាំរបស់ប្រទេសនេះ។ លោកស្រី Fu Ying ក៏ឲ្យដឹងទៀតថា៖
នាថ្ងៃទី ៤ មិនា សន្និសីទត្រៀមបានអនុម័តលើកម្មវិធីរបៀបវារៈរបស់សម័យ ប្រជុំលើក
ទី ១ រដ្ឋសភាចិន នីតិកាលទី ១២ ៕