រដ្ឋសភាចាប់ផ្ដើមកិច្ចប្រជុំសួរដេញដោលសមាជិកគណៈរដ្ឋមន្រ្តី

(VOVWORLD) - នាព្រឹកថ្ងៃទី៦ វិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមបានចាប់ ផ្ដើមកិច្ចប្រជុំសួរដេញដោលសមាជិកគណៈរដ្ឋមន្រ្តី។ 

សកម្មភាពនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃកន្លះ នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំលើកទី១០ រដ្ឋ សភានីតិកាលទី១៤។ នៅចុងកិច្ចប្រជុំសួរដេញដោលនេះ លោកនាយក រដ្ឋមន្រ្តីរដ្ឋាភិបាលនឹងតាងនាមរដ្ឋាភិបាល ធ្វើការស្រាយបំភ្លឺបន្ថែមទៀតលើ ខ្លឹមសារមួយចំនួនចំណុះការទទួលខុសត្រូវរបស់រដ្ឋាភិបាល។

រដ្ឋសភាចាប់ផ្ដើមកិច្ចប្រជុំសួរដេញដោលសមាជិកគណៈរដ្ឋមន្រ្តី - ảnh 1 លោក Nguyen Manh Hung រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍ឆ្លើយសំណួរនៅក្នុងកិច្ចប្រជុំ។ (រូបថត៖ quochoi.vn)

ឆ្លើយសំណួរស្ដីពីដំណើរការដំឡើងបណ្ដាញ 5G នៅវៀតណាម លោក Nguyen Manh Hung រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍បាន ឲ្យដឹងថា វៀតណាមកសាងបណ្ដាញ 5G មិនយឺតយ៉ាវនោះឡើយ។ ក្នុងឆ្នាំ២០១៩ បានធ្វើការសាកពិសោធន៍បច្ចេកទេស ឆ្នាំ២០២០ធ្វើការសាកពិសោធន៍ ពាណិជ្ជកម្មហើយដល់ឆ្នាំ២០២១នឹងដាក់ឲ្យដំណើរការយ៉ាងទូលំទូលាយដោយប្រើប្រាស់ឧបករណ៍ 5G ដែលវៀតណាមផលិតផ្ទាល់ខ្លួន។

រដ្ឋសភាចាប់ផ្ដើមកិច្ចប្រជុំសួរដេញដោលសមាជិកគណៈរដ្ឋមន្រ្តី - ảnh 2លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ឆ្លើយសំណួរពាក់ព័ន្ធដល់ជម្ងឺរាតត្បាត Covid-19។ (រូបថត៖ TTXVN) 

ឆ្លើយសំណួរស្ដីពីដំណោះស្រាយបង្ការទប់ស្កាត់ជម្ងឺ Covid-19 និង ដំណើរការផលិតវ៉ាក់សាំងនៅវៀត ណាម លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា៖

“យើងខ្ញុំបានបង្ហោះលើផែនទីឌីជីថលនូវបទដ្ឋានរួមរស់ប្រកបដោយ សុវត្ថិភាពជាមួយជម្ងឺ Covid-19 ដើម្បីឲ្យមូលដ្ឋានរាប់លានកន្លែងដាក់ពិន្ទុ ដោយខ្លួនឯង តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ប្រសិនបើមាន ពិន្ទុពណ៌ខៀវពោលគឺមានសុវត្ថិភាពទើបត្រូវបានអនុញ្ញាតឲ្យប្រតិបត្តិ។ យើងត្រូវតែកំណត់ថា ជម្ងឺរាតត្បាតលើកនេះនឹងអូសបន្លាយយ៉ាងតិចរហូត ដល់ដំណាច់ឆ្នាំ២០២១ ពោលគឺជាងមួយឆ្នាំទៀត។ ពាក់ព័ន្ធដល់វ៉ាក់សាំង ការពារ Covid-19 នាបច្ចុប្បន្ន លើពិភពលោកមានវ៉ាក់សាំងចំនួន៣២ ប្រភេទដែលកំពុងត្រូវបានធ្វើសាកពិសោធន៍លើមនុស្ស ក្នុងនោះមាន១០ ប្រភេទបានឈានចូលវង់សាកពិសោធន៍ទី៣រួចហើយ។ ចំណែកវៀត ណាមមានអង្គភាពស្រាវជ្រាវវ៉ាក់សាំងចំនួន៤អង្គភាព ហើយមាន២អង្គ ភាពគ្រោងនឹងចាប់ផ្ដើមធ្វើការសាកពិសោធន៍លើមនុស្សនាចុងឆ្នាំនេះ។ មានន័យថា ឆាប់បំផុតក៏ត្រូវដល់ចុងឆ្នាំ២០២១ឬដើមឆ្នាំ២០២២ទើបផលិត វ៉ាក់សាំងបាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ