រដ្ឋសភាចាប់ផ្ដើមដំណើរការបញ្ចប់មុខតំណែងប្រធានរដ្ឋចំពោះលោក Nguyen Phu Trong

(VOVWORLD) - សេចក្ដីសម្រេច ចិត្តស្ដីពីការបញ្ចប់មុខតំណែងប្រធានរដ្ឋ នឹងត្រូវបានបោះឆ្នោតតាមរយៈការចុចប៊ូតុង អេឡិចត្រូនិក។ 
រដ្ឋសភាចាប់ផ្ដើមដំណើរការបញ្ចប់មុខតំណែងប្រធានរដ្ឋចំពោះលោក Nguyen Phu Trong - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី២ មេសា បន្ទាប់ពីបញ្ចប់ជាផ្លូវការមុខតំណែងនាយករដ្ឋមន្រ្តីរដ្ឋា ភិបាលអាណត្តិ ២០១៦-២០២១ ចំពោះលោក Nguyen Xuan Phuc នោះ រដ្ឋសភាបាន ចាប់ផ្ដើមដំណើរការបញ្ចប់មុខតំណែងប្រធានរដ្ឋ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋ សភាបានដាក់ជូនរដ្ឋសភាលើការបញ្ចប់មុខតំណែងប្រធានរដ្ឋ។
នារសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងរាយការណ៍ជូន រដ្ឋសភាពីលទ្ធផលនៃការពិភាក្សាតាមក្រុមៗនិងការបកស្រាយបំភ្លឺ ទទួលយកមតិ យោបល់របស់សមាជិកសភា ស្ដីពីការបញ្ចប់មុខតំណែងប្រធានរដ្ឋ។ សេចក្ដីសម្រេច ចិត្តស្ដីពីការបញ្ចប់មុខតំណែងប្រធានរដ្ឋ នឹងត្រូវបានបោះឆ្នោតតាមរយៈការចុចប៊ូតុង អេឡិចត្រូនិក។ បន្ទាប់នោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងដាក់ជូនរដ្ឋសភានូវ បញ្ជីឈ្មោះបេក្ខជនសម្រាប់បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ ហើយសមាជិកសភា នឹងបន្តពិភាក្សាតាមក្រុមៗអំពីគម្រោងបញ្ជីឈ្មោះបេក្ខជននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ