រដ្ឋសភាចាប់ផ្ដើមពិភាគ្សាអំពីការងារបង្កាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០១៣

រដ្ឋសភាចាប់ផ្ដើមពិភាគ្សាអំពីការងារបង្កាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០១៣ - ảnh 1
សម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ (VOV)

        Vovworld-រដ្ឋសភាវៀតណាមចាប់ផ្ដើមពិភាគ្សាអំពីការងារបង្កាប្រយុទ្ធ​
ប្រឆាំង​អំពើពុករលួយឆ្នាំ២០១៣នេះជាខ្លឹមសារធ្វើការនៅតាមក្រុម របស់បណ្ដា
សមាជិកសមាជិការសភាដែលចូលរួមសម័យប្រជុំលើកទី៦​រដ្ឋសភាវៀតណាម
នីតិកាលទី១៣ នារសៀលថ្ងៃទី​២៩តុលា។

        តាមរបាយការណ៍របស់រដ្ឋាភិបាលថា ក្នុងឆ្នាំ២០១៣ បានមានករណីចំនួន​៤១អ្នកប្រមុខត្រូវដោះស្រាយដោយកង្វះការទទួលខុសត្រូវទុកឲ្យកើតមានឡើង
អំពើពុករលួយ។ ​ក៏ក្នុងឆ្នាំ២០១៣នេះដែរ ផ្នែកអធិការកិច្ចបានរកឃើញករណី
ចំនួន៨០ មុខ​សញ្ញាចំនួន៩០មានអំពើទាក់ទិនដល់អំពើពុករលួយជាមួយចំនួន
ប្រាក់ប្រមាណ​១១៧ពាន់លានដុងនិងប្រមូលបានវិញ៥៩ពាន់លានដុង។ ប៉ុន្តែ
តាម​អគ្គអធិការ​ រដ្ឋាភិបាលលោក Huynh Phong Tranh ថា ការត្រួតពិនិត្យរកឃើញ​អំពើពុករលួយដោយខ្លួនឯងរបស់ស្ថាប័នអង្គការ អង្គភាពមួយចំនួននៅ​អន់​
ខ្សោយ។ អំពើពុករលួយភាគច្រើនត្រូវបានរកឃើញតាមរយៈសាធារណៈមតិ
សារ​ព័ត៌មាន​។

        ទន្ទឹមនឹងខ្លឹមសារពោលខាងលើ ក្នុងថ្ងៃដ៏ដែល បណ្ដាសមាជិកសមាជិការ​
សភា​ក៏​បានស្ដាប់របាយការណ៍និងពិភាគ្សាអំពីខ្លឹមសារមួយចំនួនដែលនៅមាន
មតិអំពីពង្រាងច្បាប់ការពារនិងពូតគាមអនាម័យរុក្ខជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ