រដ្ឋសភាចាប់ផ្តើមដំណើរការទទួលសន្លឹកឆ្នោតទុកចិត្តចាប់ពីរសៀល ថ្ងៃទី២៤ ខែតុលា

(VOVWORLD) - ចាប់ពីម៉ោង ១៦:០០ រសៀលថ្ងៃទី ២៤ ខែតុលា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៦ នៃរដ្ឋសភានីតិកាលទី ១៥ រដ្ឋសភាចាប់ផ្តើមដំណើរការបោះឆ្នោតទុកចិត្តសម្រាប់តំណែងដែលរដ្ឋសភាជ្រើសតាំងឬអនុម័ត។ តាមនោះ ប្រតិភូរដ្ឋសភាបានស្តាប់របាយការណ៍ បន្ទាប់មកបោះឆ្នោតអនុម័តលើបញ្ជីឈ្មោះអ្នកទទួលសន្លឹកឆ្នោតទុកចិត្ត ដោយប្រើប្រាស់ការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក។ គណៈប្រតិភូរដ្ឋសភាបានពិភាក្សាតាមក្រុម បន្ទាប់ពីបញ្ជីបោះឆ្នោតត្រូវបានអនុម័ត។
រដ្ឋសភាចាប់ផ្តើមដំណើរការទទួលសន្លឹកឆ្នោតទុកចិត្តចាប់ពីរសៀល ថ្ងៃទី២៤ ខែតុលា - ảnh 1គណៈប្រតិភូចូលរួមសម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥។ រូបថត៖ quochoi.vn

យោងតាមអនុប្រធានគណៈកម្មាធិការកិច្ចការគណៈប្រតិភូ លោក Nguyen Tuan Anh គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលរបាយការណ៍ការងារពេញលេញតាំងពីដើមអាណត្តិ និងប្រកាសទ្រព្យសម្បត្តិ និងប្រាក់ចំណូលរបស់បុគ្គលដែលទទួលបានការបោះឆ្នោតទុកចិត្ត។ របាយការណ៍ក៏ត្រូវបានបញ្ជូនទៅកាន់សមាជិកសភាមុន ២០ថ្ងៃ    ពោលគឺមុនថ្ងៃបើកសម័យប្រជុំ។

សូមគូសបញ្ជាក់ថា       ការបោះឆ្នោតទំនុកចិត្ត គឺជាវិធីសាស្ត្រត្រួតពិនិត្យដ៏សំខាន់មួយ បង្ហាញឱ្យឃើញពីការទទួលស្គាល់ និងវាយតម្លៃរបស់រដ្ឋសភា ចំពោះលទ្ធផលការងារ តាំងពីដើមអាណត្តិរហូតមកដល់ពេលនេះ របស់បុគ្គលដែលទទួលបានការបោះឆ្នោតទុកចិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ