រដ្ឋសភាចាប់ផ្តើមសម័យសួរដេញដោលនិងឆ្លើយការសួរដេញដោលរបស់បណ្តាសមាជិកសភា

រដ្ឋសភាចាប់ផ្តើមសម័យសួរដេញដោលនិងឆ្លើយការសួរដេញដោលរបស់បណ្តាសមាជិកសភា - ảnh 1
ប្រធាន រដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ថ្លែងមតិក្នុងកិច្ចប្រជុំ


(VOVworld)-នាថ្ងៃទី១៦វិច្ឆិកា សម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាល
ទី១៣បានឈានចូលសម័យសួរដេញដោលនិងឆ្លើយការសួរដេញ ដោល ដែល
អូសបន្លាយរយៈពេល២ថ្ងៃកន្លះ។ នេះជាសម័យសួរដេញដោល ចុងក្រោយនៃ
អាណត្តិរដ្ឋសភានីតិកាលទី១៣ ដែលមានចរិតលក្ខណៈពិនិត្យ ឡើងវិញអណត្
តិទាំងមូល។ សម័យសួរដេញដោលនេះ នឹងបានផ្សាយផ្ទាល់ លើទូរទស្សន៍និង
វិទ្យុសម្រាប់អ្នកបោះឆ្នោតនិងប្រជាជនអាចធ្វើការតាមដាន។

       ក្នុងសម័យសួរដេញដោលនិងឆ្លើយការសួរដេញដោលលើកនេះ សមាជិករដ្ឋា
ភិបាលទាំងអស់សុទ្ធតែបានចូលរួមឆ្លើយការសួរដេញដោល ពាក់ព័ន្ធទៅនឹងវិស័យ
ដែលខ្លួនទទួលបន្ទុក។ ថ្លែងមតិនៅពិធីបើក ប្រធាន រដ្ឋសភាវៀតណាម លោក
Nguyen Sinh Hung បានលើកច្បាស់ថា៖

       “”មុខសញ្ញាធ្វើការសួរដេញដោលរបស់សមាជិក សមាជិការសភានៅ កិច្ចប្រជុំ
លើកនេះគឺបើកទូលាយរួមទាំងប្រធានរដ្ឋ ប្រធានរដ្ឋសភា នាយករដ្ឋ​មន្ត្រី សមាជិក
រដ្ឋាភិបាល ប្រធានតុលាការប្រជាជនកំពូល និងប្រធានអយ្យ ការជាដើម។ តាមនោះ​ ជម្រុញសកម្មភាពនៃក្បាល់ម៉ាស៊ីនរដ្ឋពីមជ្ឈឹមដល់តំបន់។ ខ្ញុំស្នើរសមាជិក​សមាជិ
ការសភា គប្បីធ្វើការចោទសួរឲ្យចំបញ្ហាដើម្បីដោះស្រាយ។ គោលដៅចុងក្រោយ គឺយើងគួរតែសម្លឹងមើលឲ្យចំទៅលើ​ការពិតជាក់ស្តែងសម្រាប់ដោះស្រាយឲ្យបាន
ល្អ  ដើម្បីជនរួមជាតិនិងអ្នកបោះ ឆ្នោតទូទាំងប្រទេសតាមដាន និងឃើញនូវ
សកម្មភាពរបស់រដ្ឋសភាគឺសកម្មភាពការងារជាក់ស្តែងផងដែរ”។

       បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ប្រធានរដ្ឋសភា លោក Nguyen Sinh Hung
សមាជិក សមាជិការសភាបានធ្វើការសួរដេញដោលអំពីបញ្ហាពាក់ ព័ន្ធទៅនឹងសេដ្ឋ
កិច្ចសង្គម កិច្ចការបង្ករប្រឆាំងអំពើពុករលួយ ការអប់រំ បណ្តុះ បណ្តាល និងបញ្ហាមួយ
ចំនួនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ