រដ្ឋសភាជប៉ុនអនុម័តច្បាប់អនុញ្ញាត្តឲ្យព្រះចៅអធីរាជ Akihito ដាក់រាជ្យ

(VOVWORLD) -នាថ្ងៃទី៩មិថុនា រដ្ឋសភាជប៉ុនបានចេញផ្សាយច្បាប់អនុញ្ញាត្តឲ្យព្រះចៅអធិរាជ ជប៉ុនប្រគល់រាជបល្ល័ង្កដល់រាជទាយាទ Naruhito។
រដ្ឋសភាជប៉ុនអនុម័តច្បាប់អនុញ្ញាត្តឲ្យព្រះចៅអធីរាជ Akihito ដាក់រាជ្យ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំរបស់រដ្ឋសភាជប៉ុននាថ្ងៃទី៩មិថុនា (រូបថតៈKyodo/TTXVN ) 

តាមនោះ ព្រះចៅអធិរាជ Akihito ជាព្រះចៅអធិរាជដើមដំបូងរបស់ជប៉ុនដាក់រាជ្យសម្បត្តិក្នុងរយៈពេល២សតវត្សកន្លងមកនេះ។ បើយោងតាមច្បាប់នេះបានឲ្យដឹងថា ច្បាប់ថ្មីនេះគ្រាន់តែអនុវត្តសម្រាប់អធិរាជ បច្ចុប្បន្នប៉ុណ្ណោះ ហើយមិនដោះស្រាយលើបញ្ហាកង្វះរាជទាយាទក៏ដូចជាកាត់បន្ថយសមាជិក ក្នុងវង្សានុវង្សនោះឡើយ។ ផ្ទុយទៅវិញ រដ្ឋសភាជប៉ុនបានអនុម័តលើដំណោះស្រាយគ្មាន លក្ខណមួយ ដោយសំណូមពររាជរដ្ឋាភិបាលពិនិត្យថា តើធ្វើយ៉ាងម៉េចដើម្បីធានា ការ ស្នងរាជប្រកបដោយស្ថិរភាព។

        ក៏ក្នុងថ្ងៃទី៩មិថុនា រដ្ឋសភាជប៉ុនបានអនុម័តលើគំរោងច្បាប់បោះឆ្នោតធ្វើ វិសោធនកម្ម សំដៅធ្វើឲ្យមានតុល្យភាពឡើងវិញនូវចំនួនអាសនៈក្នុងរដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ