|
សម័យប្រជុំមួយរបស់រដ្ឋសភាជប៉ុន (រូបថត៖AFP/TTXVN) |
(VOVworld) - រដ្ឋសភាជប៉ុននាថ្ងៃទី៩ ធ្នូ បានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជ
កម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ក្នុងកាលៈទេសៈដែលកិច្ចព្រមព្រៀងនេះ មិន
មានលទ្ធភាពជាច្រើនដើម្បីទទួលបានការអនុម័តរបស់អាមេរិក។គំរោងច្បាប់មួយ
ដើម្បីអនុម័តលើ TPP និងគំរោងច្បាប់ទាក់ទិនមួយទៀតស្ដីអំពីការអនុវត្តន៍ TPP
ត្រូវបានព្រឹទ្ធសភាជប៉ុនអនុម័ត។នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានជំរុញ
ដោយឥតឈប់ឈរឲ្យប្រទេសសមាជិក TPP ទាំង១២ អនុម័តលើ កិច្ចព្រមព្រៀង
នេះ ទោះបីជាប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានអះអាង
នូវការសន្យាក្នុងយុទ្ធនាការបោះឆ្នោតរបស់ខ្លួនថា នឹងដក អាមេរិកចេញពី TPP
បន្ទាប់ពីលោកក្លាយទៅជាម្ចាស់សេតវិមានជាផ្លូវការនាខែ មករាឆ្នាំ២០១៧ក្ដី៕