|
រដ្ឋសភាជ្រើសតាំងអនុប្រធានរដ្ឋ ប្រធានតុលាការប្រជាជនកំពូល និងប្រធានអយ្យការប្រជាជនកំពូល |
(VOV)_បន្តរបៀបវារះ សម័យប្រជុំរដ្ឋសភា នីតិកាលទី១១ នាព្រឹកថ្ងៃទី៨ មេ
សា អង្គសន្និសីទបានដំណើការបោះឆ្នោតជ្រើសតាំងអនុប្រធានរដ្ឋ ប្រធានតុលា
ការប្រជាជនកំពូល និងប្រធានអយ្យការប្រជាជនកំពូល។ ដោយមានសម្លេងគាំ
ទ្រចំនួន ជាង៩១% ក្នុងចំណោមសមាជិកសភាទាំងមូល លោកស្រីDang Thi Ngoc
Thinh អនុប្រធានការិយាល័យមជ្ឈឹមបក្ស សមាជិកាសភានីតិកាលទី១៣ បាន
ជ្រើសតាំងជាអនុប្រធានរដ្ឋ សាធារណរដ្ឋ សង្គមនិយមវៀតណាម។
ដោយមានសម្លេងគាំទ្រចំនួន៩៥,៥% ក្នុងចំណោមសមាជិកសភាទាំងមូល
លោក Nguyen Hoa Binh លេខាមជ្ឈឹមបក្ស នីតិកាលទី១២ សមាជិកសភានីតិ
កាលទី១៣ ត្រូវបានជ្រើសតាំងជាប្រធានតុលាការប្រជាជនកំពូល។
ដោយមានសម្លេងគាំទ្រចំនួន៦៣,៩៤% ក្នុងចំណោមសមាជិកសភាទាំង
មូល លោក Le Minh Tri អនុប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹមបក្ស
ត្រូវបានជ្រើសតាំងជាប្រធានអយ្យការប្រជាជនកំពូល៕