រដ្ឋសភាថៃពិភាក្សាអំពីសាលក្រមរបស់ ICJ

រដ្ឋសភាថៃពិភាក្សាអំពីសាលក្រមរបស់ ICJ - ảnh 1
រដ្ឋសភាថៃបានដំណើការកិច្ចប្រជុំដើម្បី ពិភាក្សាអំពីសាលក្រមរបស់តុលាកាយុត្តិធម៌អន្តរជាតិ ICJ (Image: Vietnam+)

(VOVworld) – តាមអ្នកយកព័ត៌មាន Tong Son នៃវិទ្យុសម្លេងវៀតណាមប្រចាំនៅថៃបាន
ឲ្យដឹងថា៖ នាថ្ងៃទី ១៣ វិច្ឆិកា រដ្ឋសភាថៃបានដំណើការកិច្ចប្រជុំដើម្បីពិភាក្សាអំពីសាល
ក្រមរបស់តុលាកាយុត្តិធម៌អន្តរជាតិ ICJ អំពីជំលោះជុំវិញប្រា សាទព្រះវិហារដែលត្រូវ
បាននាំចេញ នាថ្ងៃទី ១១ វិច្ឆិកា កន្លងមក។ ក្នុងកិច្ចប្រជុំ លើកនេះ ឯកអគ្គរដ្ឋទូតថៃប្រចាំ
នៅហ៊ូឡង់និងជាប្រធានគណៈប្រតិភូច្បាប់របស់ថៃចូលរួមបណ្តឹងតវ៉ាអំពីជំលោះជុំវិញ
ប្រាសាទព្រះវិហារនៅ ICJ លោក Wirachai បានបូកសរុបបណ្ដាខ្លឹមសារសំខាន់អំពីភាព
ងាយស្រួលនិងការលំបាក ដែលថៃនិងកម្ពុជាត្រូវប្រឈមមុខក្នុងការអនុវត្តសាលក្រម
នេះ។ ថ្លែងមតិក្នុងកិច្ចប្រជុំលើកនេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra
បានសង្កត់ ធ្ងន់ថា៖ រដ្ឋាភិបាលថៃនឹងយកមតិនិងឆ្លងរដ្ឋសភាអនុម័តលើដំណើការ
ដោះស្រាយជំលោះជុំវិញប្រាសាទព្រះវិហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ