រដ្ឋសភាថ្មីរបស់អ៊ីរ៉ង់រៀបចំសម័យប្រជុំដំបូង

រដ្ឋសភាថ្មីរបស់អ៊ីរ៉ង់រៀបចំសម័យប្រជុំដំបូង - ảnh 1
អ្នកកាសែតតាមដានលទ្ធផលនៃការបោះឆ្នោតរដ្ឋសភាអ៊ីរ៉ង់នាថ្ងៃទី៣០ មេសា (រូបថត៖AFP/TTXVN)

(VOVworld) - រដ្ឋសភាថ្មីរបស់អ៊ីរ៉ង់នាថ្ងៃទី២៨ ឧសភា បានរៀបចំសម័យប្រជុំដំបូង
នៅរដ្ឋធានី តេអេរ៉ង់ គិតតាំងពីបញ្ចប់ការបោះឆ្នោតកាលពីខែមេសាកន្លងទៅ។ថ្លែង
មតិនៅពិធីប្រារព្ធសម័យប្រជុំ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បាន
ស្វាគមន៍ការដែលអ្នកបោះឆ្នោតអ៊ីរ៉ង់យ៉ាងច្រើមកុះករបានចូល រួមការបោះឆ្នោត
រដ្ឋសភានាពេលកន្លងទៅ។លោក Ali Khamenei អះអាងថា អាទិភាពចម្បងចំនួន២
របស់រដ្ឋសភានោះគឺបង្កើនសេដ្ឋកិច្ច បើកទូលាយនិងធ្វើ ឲ្យស៊ីជំរៅថែមទៀតនូវ
ខឿនវប្បធម៌អ៊ីស្លាម។រីឯខ្លួនវិញ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាន
សន្យាថា នឹងបន្តធ្វើឲ្យអតិផរណាថយចុះនិងខំប្រឹងបែង ទទួលបានកំណើន GDP
 ចំនួន៥%ក្នុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ