រដ្ឋសភាទួរគីអនុម័តលើសេចក្ដីព្រាងច្បាប់ ដាក់ពង្រាយ​កងទ័ពទៅ​កាន់​ប្រទេសលីប៊ី

(VOVWORLD) - សេចក្ដីព្រាងច្បាប់ថ្មី បានកំណត់ថា កង ទ័ពនៃប្រទេសនេះត្រូវបាន អនុញ្ញាតឱ្យដាក់ពង្រាយទៅកាន់ប្រទេសលីប៊ីក្នុងគ្រាអាសន្នជាមួយនឹងបេសកកម្មដែលអាច អូសបន្លាយរហូតដល់មួយឆ្នាំ។
រដ្ឋសភាទួរគីអនុម័តលើសេចក្ដីព្រាងច្បាប់ ដាក់ពង្រាយ​កងទ័ពទៅ​កាន់​ប្រទេសលីប៊ី - ảnh 1 កងកម្លាំង GNA នៅទ្រីប៉ូលី (រូបថត៖ AFP / TTXVN)

នាថ្ងៃទី ២ ខែមករា រដ្ឋសភាទួរគីបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសលីប៊ី សំដៅជួយគាំទ្ររដ្ឋាភិបាល ដែលត្រូវបានអង្គការសហប្រជាជាតិជួយឧបត្ថម្ភនៅទ្រីប៉ូលី។ យោងតាមប្រធានរដ្ឋសភាទួរគីលោក Mustafa Sentop បានឲ្យដឹងថា ដោយទទួលបានសម្លេងគាំទ្រចំនួន ៣២៥ និងសម្លេងប្រឆាំងចំនួន១៨៤ នោះ សេចក្ដីព្រាងច្បាប់ពោលខាងលើត្រូវបានរដ្ឋសភាធ្វើការអនុ័ម័ត ដែលភាគច្រើនគឺមកពីគណបក្ស យុត្តិធម៌និងអភិវឌ្ឍន៍ (AKP) កាន់អំណាច និងសម្ព័ន្ធមិត្តនានា។ គណបក្សប្រឆាំងធំ ៗ ទាំងអស់នៅក្នុងរដ្ឋសភាសុទ្ធតែបានប្រឆាំងជំទាស់ចំពោះសេចក្ដីព្រាងច្បាប់នេះ។ សេចក្ដីព្រាងច្បាប់ថ្មីនេះ បានកំណត់ថា កងទ័ពនៃប្រទេសនេះត្រូវបាន អនុញ្ញាតឱ្យដាក់ពង្រាយទៅកាន់ប្រទេសលីប៊ីក្នុងគ្រាអាសន្នជាមួយនឹងបេសកកម្មដែលអាចអូសបន្លាយរហូតដល់មួយឆ្នាំ។ ក្រុមអ្នកវិភាគបានអះអាងថា ទីក្រុងអង់ការ៉ាពិបាកក្នុងការដាក់ដាក់ពង្រាយកងទ័ពភ្លាមមួយរំពេច ពោលគឺទីក្រុងអង់ការ៉ានឹងបញ្ជូនឧបករណ៍យោធានិងអ្នកជំនាញយោធាទៅកាន់លីប៊ីជាមុនសិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ