រដ្ឋសភានឹងរៀបចំកិច្ចប្រជុំសួរដេញដោលនិងឆ្លើយសំណួរដេញដោលដោយផ្តោតលើវិស័យចំនួន ៤

(VOVWORLD) - នាល្ងាចថ្ងៃទី៣០ ខែតុលា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំស្តីពីការត្រៀមរៀបចំកិច្ចប្រជុំសួរដេញដោល និងឆ្លើយសំណួរដេញដោល ក្នុងសម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥។
រដ្ឋសភានឹងរៀបចំកិច្ចប្រជុំសួរដេញដោលនិងឆ្លើយសំណួរដេញដោលដោយផ្តោតលើវិស័យចំនួន ៤ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំស្តីពីការត្រៀមរៀបចំកិច្ចប្រជុំសួរដេញដោល និងឆ្លើយសំណួរដេញដោល ក្នុងសម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥។ រូបថត៖ VOV

បង្ហាញរបាយការណ៍ស្តីពីការងាររៀបចំ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ធកាល័យរដ្ឋសភា លោក Bui Van Cuong បានឲ្យដឹងថា រដ្ឋសភានឹងចំណាយរយៈពេល ២,៥ ថ្ងៃដើម្បីដំណើរការផ្តល់សំណួរ និងឆ្លើយសំណួរដេញដោល។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានឯកភាពជាមួយនឹងមតិរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ដែលចាត់ទុកថា ការផ្លាស់ប្តូរ និងពិភាក្សាក្នុងកិច្ចប្រជុំនេះ នឹងជួយស្វែងរកវិធីសាស្រ្តសួរដេញដោលប្រកបដោយប្រសិទ្ធភាព ដោយហេតុនេះ រួមចំណែកលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការ និងកិត្យានុភាពនៃរដ្ឋសភា។ គោលដៅនៃសកម្មភាពសួរដេញដោលនិងឆ្លើយសំណួរដេញដោល ត្រូវបញ្ជាក់ឲ្យបានពីលទ្ធផលដែលសម្រេចបាន ហើយទន្ទឹមនឹងនោះ ត្រូវវាយតម្លៃលើអ្វីៗ ដែលត្រូវដកពិសោធន៍ រួមចំណែកដើម្បីរដ្ឋសភាអនុវត្តន៍ការឃ្លាំមើលកំពូល។

រដ្ឋសភានឹងរៀបចំកិច្ចប្រជុំសួរដេញដោលនិងឆ្លើយសំណួរដេញដោលដោយផ្តោតលើវិស័យចំនួន ៤ - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំសម័យសួរដេញដោលនៅសម័យប្រជុំលើកទី៦  ក្នុងសម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥។ រូបថត៖ VOV

ថ្លែងមតិសន្និដ្ឋាននៃកិច្ចប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា រដ្ឋសភានឹងដំណើរការអនុវត្តន៍ការផ្តល់សំណួរដេញដោលនិងឆ្លើយសំណួរដេញដោលដោយផ្តោតលើវិស័យចំនួន ៤ គឺ៖ សេដ្ឋកិច្ចទូទៅ-ម៉ាក្រូសេដ្ឋកិច្ច; វិស័យសេដ្ឋកិច្ច; សង្គមវប្បធម៌; តុលាការ កិច្ចការផ្ទៃក្នុង សវនកម្មរដ្ឋ។ រដ្ឋសភានឹងសួរសំណួរអំពីការអនុវត្តការសន្យា និងការប្តេជ្ញាចិត្តរបស់សមាជិករដ្ឋាភិបាល ប្រធានតុលាការប្រជាជនកំពូល ប្រជាជនអ្យការប្រជាជនកំពូល និងអគ្គសវនកររដ្ឋ ក្នុងការអនុវត្តសេចក្តីសម្រេចឃ្លាំមើលតាមប្រធានបទចំនួន ១០ លើការសួរដេញដោល និងឆ្លើយសំណួរដេញដោល យោងទៅតាមបាវចនាផ្តោតការយកចិត្តទុកដាក់ឃ្លាំមើល លើបញ្ហាក្រោយបានពិនិត្យរួចរាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ