រដ្ឋសភានីតិកាលទី ១៤ បានបន្សល់ទុកនូវសញ្ញាសម្គាល់ពិសេសក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែមីនា ប្រតិភូដែលចូលរួមសម័យប្រជុំលើកទី ១១ នៃរដ្ឋសភានីតិកាលទី ១៤ បានធ្វើការពិភាក្សានៅសាលប្រជុំ អំពីសេចក្តីព្រាងរបាយការណ៍ការងារនៃអាណត្តិនីតិកាលទី ១៤ របស់រដ្ឋសភា។ 
រដ្ឋសភានីតិកាលទី ១៤ បានបន្សល់ទុកនូវសញ្ញាសម្គាល់ពិសេសក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញដឹកនាំកិច្ចប្រជុំ 

ដោយវាយតម្លៃលើលទ្ធផលនៃអាណត្តិ ៥ ឆ្នាំ  សមាជិកសមាជិកាបានលើកឡើងថា រដ្ឋសភានីតិកាលទី ១៤ គឺ ទទួលបានជោគជ័យបំផុត ដោយដោះស្រាយបញ្ហាជាក់ស្តែង ជាច្រើននៅក្នុងជីវភាពរស់នៅ។ លោក Doan Bac Viet សមាជិកសភានៃខេត្ត Hai Duong បានលើកមតិថា៖ “នេះគឺជាអាណត្តិរដ្ឋសភាដែលចេញផ្សាយ នូវច្បាប់និងក្រមច្បាប់ ដែលមានគុណភាព ស្របតាមការអភិវឌ្ឍជាក់ស្តែងរបស់ប្រទេសជាតិ ដែលក្នុងនោះមានសេចក្តីសម្រេចចិត្តស្តីពីយន្តការ និង គោលនយោបាយមានចរិតលក្ខណៈលោតផ្លោះ បានបង្ហាញពីការដោះស្រាយបន្ទាន់នូវបញ្ហាកកស្ទះ។ ឧទាហរ ណ៍ សេចក្តីសម្រេចចិត្តដោះស្រាយបំណុលអាក្រក់របស់ស្ថាប័នឥណទាន ឬផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី បង្កើតសន្ទុះសម្រាប់សមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិផងដែរ”

បន្តជោគជ័យនៃរដ្ឋសភានីតិកាលទី ១៤ ប្រតិភូជឿជាក់ថា សកម្មភាពរបស់រដ្ឋសភានាពេលខាងមុខនឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ ដែលសេចក្តីសម្រេចចិត្តនៃមហាសន្និ បាតលើកទី១៣ របស់បក្ស បានដាក់ចេញ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ