រដ្ឋសភាប៉ាគីស្ថានថ្កោលទោសការវាយប្រហារដោយ UAV

រដ្ឋសភាប៉ាគីស្ថានថ្កោលទោសការវាយប្រហារដោយ UAV - ảnh 1
សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាប៉ាគីស្ថានថ្កោលទោសយ៉ាងខ្លាំង ក្លាបណ្ដាការវាយប្រហារដោយយន្តហោះគ្មានអ្នកបើក (UAV) របស់អាមេរិក
 (Image: Vietnam+)

(VOVworld) – សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាប៉ាគីស្ថានថ្កោលទោសយ៉ាងខ្លាំង ក្លាបណ្ដាការវាយប្រហារដោយយន្តហោះគ្មានអ្នកបើក (UAV) របស់អាមេរិក
ពីព្រោះ សកម្មភាពនេះរំលោភលើរាល់គោលការរបស់ធម្មនុញ្ញ អ.ស.ប. ច្បាប់ អន្តរជាតិនិងបទដ្ឋានមនុស្សធម៌។ តាមរដ្ឋមន្ត្រីក្រសួងបណ្ដារដ្ឋនិងតំបន់ព្រំដែន​
ប៉ាគីស្ថាន លោក ​Abdul Qadir Baloch បានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះ
កំពុងខំប្រឹងប្រែងបញ្ឈប់បណ្ដាការវាយប្រហារដោយ UAV តាមរយៈរាល់
កាណាល់ការទូត។ ក្រៅពីនោះ លោក Baloch ចាត់ទុកថា៖ ការធ្វើបាតុកម្ម
ប្រឆាំងជំទាស់បញ្ហានេះរបស់គណៈបក្សនយោបាយមួយចំនួននៅប៉ាគីស្ថាន
មិននាំមកប្រសិទ្ធភាពណាមួយឡើយ។ បន្ទាប់ពីរដ្ឋសភាប៉ាគីស្ថានអនុម័ត
លើសេចក្តីសម្រេចចិត្តពោលខាងលើនាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក
Nawaz Sharif ក៏បានអះអាងនូវការផ្ទុយនឹងគោលដៅចំពោះការប្រយុទ្ធប្រឆាំង
នឹងលិទ្ធិភេវកម្ម ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ