រដ្ឋសភាបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ២០២៣
(VOVWORLD) - នារសៀលថ្ងៃទី៦ ខែមិថុនា រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ ២០២៣។
កិច្ចប្រជុំលើកទី ៣ រដ្ឋសភា នីតិកាលទី ១៥ (រូបថត៖ VOV) |
បន្តកម្មវិធីការងារនៃសម័យប្រជុំលើកទី ៣ នៃរដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី ៦ មិថុនា នៅទីក្រុងហាណូយ តំណាងរដ្ឋសភាបានពិភាក្សាតាមក្រុមស្តីអំពី៖ គោលនយោបាយវិនិយោគ៖ គម្រោងផ្លូវក្រវ៉ាត់ ទី ៤ តំបន់រដ្ឋធានីហាណូយ; គម្រោងផ្លូវក្រវ៉ាត់ ទី៣ ទីក្រុងហូជីមិញ។ គោលនយោបាយវិនិយោគលើគម្រោងសាងសង់ផ្លូវល្បឿន លឿន Chau Doc - Can Tho - Soc Trang (ដំណាក់កាលទី១); Khanh Hoa - Buon Ma Thuot (ដំណាក់កាលទី១); Bien Hoa - Vung Tau (ដំណាក់កាលទី ១)។
នារសៀលថ្ងៃទី៦ ខែមិថុនា រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ ២០២៣។ សមាជិកសភាបានពិភាក្សានៅសាលប្រជុំស្តីពីការបូកសរុប និងវាយតម្លៃលើការអនុវត្តទូទៅនៃសេចក្តីសម្រេចចិត្តលេខ ៦៦/២០១៣/QH១៣ និងដំណាក់កាលបន្ទាប់នៃ ផែនការអនុវត្តន៍គម្រោងផ្លូវ ហូជីមិញ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបានពន្យល់និងបំភ្លឺបញ្ហាមួយចំនួនដែលសមាជិកសភាបានលើកឡើង៕