រដ្ឋសភាបញ្ចប់សម័យពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចនិងថវិការ

(VOVWORLD) -ក្រោយរយៈពេលពីរថ្ងៃកន្លះធ្វើការពិភាក្សាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើក ទី៤ រដ្ឋ សភាវៀតណាមនីតិកាលទី១៤នោះ នាព្រឹកថ្ងៃទី២វិច្ឆិកា អង្គប្រជុំបានបញ្ចប់សម័យ ពិភាក្សាអំពីលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនិងថវិការរដ្ឋឆ្នាំ ២០១៧ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច គម្រោងថវិការរដ្ឋ វិធានការបែងចែក ថវិការសម្រាប់ឆ្នាំ២០១៨ និងផែនការហិរញ្ញវត្ថុ ថវិការរដ្ឋជាតិរយៈពេល៣ឆ្នាំ ២០១៨-២០២០។
រដ្ឋសភាបញ្ចប់សម័យពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចនិងថវិការ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ 

សមាជិក សមាជិកាភាគច្រើន បានស្រុះចិត្តគំនិតនិងជឿជាក់ថា កំណើន សេដ្ឋកិច្ច GDP សម្រាប់ឆ្នាំ២០១៧គឺ៦,៧%នោះ គឺអាចសម្រេចបានជាស្ថាពរ ដូចទៅ នឹងគោលដៅដែលរដ្ឋសភាដាក់ចេញ។ សមាជិក សមាជិកាសភាក៏បានក្រើនរំលឹក រដ្ឋសភានិងរដ្ឋាភិបាល បន្តជម្រុញការបង្ការប្រឆាំងអំពើពុករលួយ អនុវត្តការសន្សំ សំចៃ ជៀសវាងការខ្ជះខ្ជាយ ព្រមទាំងធានាសុខមាលភាពសង្គមជូនប្រជាជន ការពារ អធិបតេយ្យភាពនិងបូរណភាពដែនដីប្រទេសជាតិ។ លោក Tran Anh Tuan សមាជិក សភាមណ្ឌលហូជីមិញបានលើកមតិថា៖

        “ដំណោះស្រាយបច្ចុប្បន្ន គឺគប្បីមានការបែងចែកទុនវិនិយោគឲ្យបានសមស្រប ជាពិសេសផ្តោតសំខាន់លើការអភិវឌ្ឍន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ទីក្រុង  ជនបទ និងបណ្តាគម្រោងការមានចរិតលក្ខណៈតភ្ជាប់តំបន់។ ម្យ៉ាងវិញទៀតគឺ បង្កើនការបែងចែកការវិនិ យោគសម្រាប់តំបន់នានាក្នុងការសម្រេចចិត្តវិនិយោគ និង ម្ចាស់ការក្នុងការប្រមូលប្រភពកម្លាំងអភិវឌ្ឍន៍”។

        ចូលរួមមកស្រាយនិងឆ្លើយតបនឹងបញ្ហាដែលអ្នកបោះឆ្នោត សមា ជិកសមាជិកា សភាយកចិត្តទុកដាក់ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានលើកច្បាស់ថា

        “ស្មារតីបញ្ជាណែនាំរបស់រដ្ឋាភិបាលគឺប្រមូលផ្តុំកែលំអបរិយាកាសវិនិយោគ បរិយាកាសធ្វើអាជីវកម្ម ដើម្បីប្រមូលយកជាអតិបរមារាល់ប្រភពកម្លាំងពលំទាំងក្នុង និងក្រៅសម្រាប់ការវិនិយោគអភិវឌ្ឍន៍។ រួមជាមួយគ្នានោះ រដ្ឋាភិបាលនិងនាយករដ្ឋ មន្ត្រីបានរួមដំណើរជាមួយ សហគ្រាសនិងប្រជាជន ដើម្បីដោះស្រាយរាល់ការលំបាក ក្នុងការផលិត ក្នុងអាជីវកម្ម ដើម្បីជម្រុញកំណើន។ ម្យ៉ាងវិញទៀត កំណើនខ្ពស់ ទើប វៀតណាមបង្រួញគម្លាតបើប្រៀបនឹងបណ្តាប្រទេសក្នុងតំបន់និងលើពិភពលោក”។

        អញ្ជើញជាអធិបតីភាពនៃសម័យពិភាក្សានាព្រឹកថ្ងៃទី២វិច្ឆិកា អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានវាយតម្លៃថា៖

        “អស់រយៈពេល២,៥ថ្ងៃធ្វើការពិភាក្សាលើសាលប្រជុំ ជាទូទៅ បរិយាកាស ពិភាក្សបានប្រព្រឹត្តទៅក្នុងសភាពស្មោះត្រង់និងមានចរិតលក្ខណៈស្ថាបនា។ ខ្លឹមសារ លើកមកពិភាក្សាគឺសម្បូរបែបនិងគ្រប់ជ្រុងជ្រោយ។ រដ្ឋសភាវាយតម្លៃខ្ពស់ ចំពោះ ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រសួងស្ថាប័ននានា ក្នុងការអនុវត្តជាស្រេចនិង ហួសកម្រិតនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងថវិការដ្ឋឆ្នាំ ២០១៧តាម សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា បង្កើតបុព្វសំខាន់សម្រាប់បណ្តាឆ្នាំបន្តបន្ទាប់”។

        នាពេលរសៀល អង្គប្រជុំបានផ្ទៀងស្តាប់របាយការណ៍ត្រួតពិនិត្យ ស្តីពីការពន្យា ពេលអនុវត្តកម្មវិធីអប់រំទូទៅនិងសៀវភៅសិក្សាថ្មីនិងធ្វើការពិភាក្សាអំពីបញ្ហានេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ