រដ្ឋសភាបញ្ជាក់ពីការប្តេជ្ញាចិត្តនយោបាយនៅចំពោះមុខបញ្ហាជាបន្ទាន់របស់ប្រទេសជាតិ
(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ ជោគជ័យនៃសម័យប្រជុំវិសាមញ្ញទាំងពីរ បន្តបញ្ជាក់នូវ ឫទ្ធានុភាព ការប្ដេជ្ញាចិត្តនយោបាយរបស់រដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភានៅចំពោះមុខបញ្ហាបន្ទាន់ដែលត្រូវការដោះស្រាយភ្លាមមួយរំពិចរបស់ប្រទេស ជាតិ កិច្ចខិតខំប្រឹងប្រែងក្នុងការផ្លាស់ប្ដូរថ្មី និងការធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីផលប្រយោជន៍របស់អ្នកបោះឆ្នោត និងប្រជាជនផងដែរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៤ កុម្ភៈ។ (រូបថត៖ quochoi.vn) |
បន្តរបៀបវារៈសម័យប្រជុំលើកទី២០ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានធ្វើការបូកសរុបការងារនៃសម័យប្រជុំវិសាមញ្ញលើកទី២ និង ទី៣ នៃរដ្ឋសភានីតិកាលទី១៥។ បង្ហាញរបាយការណ៍ អគ្គលេខាធិការរដ្ឋសភា លោក Bui Van Cuong ប្រធានខុទ្ទកាល័យរដ្ឋសភាបានឲ្យដឹងថា សម័យប្រជុំវិសាមញ្ញលើក ទី២ (ថ្ងៃទី៥-៩ ខែមករា) និងសម័យប្រជុំវិសាមញ្ញលើកទី៣ (ថ្ងៃទី១៨ ខែមករា) បាន ប្រព្រឹត្តទៅជាមួយនឹងស្មារតីប្រកបដោយភាពប្រញាប់ប្រញាល់ ភាពម៉ឺងម៉ាត់និងការ ទទួលខុសត្រូវ។ រដ្ឋសភាបានសម្រេចកម្មវិធីទាំងមូលដែលបានដាក់ចេញ ដោយលទ្ធ ផលសំខាន់ៗ។ រដ្ឋសភាបានពិចារណា និងអនុម័តលើច្បាប់ចំនួន១ សេចក្តីសម្រេច ចិត្តចំនួន៣ ហើយបានពិចារណា និងសម្រេចលើការងារកម្មាភិបាលតាមសមត្ថកិច្ច របស់ខ្លួន។ ធ្វើសន្និដ្ឋាននៅសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ ជោគជ័យនៃសម័យប្រជុំវិសាមញ្ញទាំងពីរ បន្តបញ្ជាក់នូវ ឫទ្ធានុភាព ការប្ដេជ្ញាចិត្តនយោបាយរបស់រដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភានៅចំពោះមុខបញ្ហាបន្ទាន់ដែលត្រូវការដោះស្រាយភ្លាមមួយរំពិចរបស់ប្រទេស ជាតិ កិច្ចខិតខំប្រឹងប្រែងក្នុងការផ្លាស់ប្ដូរថ្មី និងការធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីផលប្រយោជន៍របស់អ្នកបោះឆ្នោត និងប្រជាជនផងដែរ។ លោកប្រធានរដ្ឋសភាមាន ប្រសាសន៍ថា៖
“ច្បាស់ណាស់ថា ការត្រៀមរៀបចំ "ពីមុន ពីចម្ងាយ" មិនត្រឹមតែមកពីទីភ្នាក់ងារ របស់រដ្ឋសភាប៉ុណ្ណោះទេ ថែមទាំងចាប់ផ្ដើមពីរដ្ឋាភិបាល ក្រសួងមជ្ឈិមនិងស្ថាប័ន នានាផងដែរ។ ស្ថាប័នពាក់ព័ន្ធបានរៀបចំក្នុងពេលឆាប់ៗ ដើម្បីអនុវត្តន៍ច្បាប់ និង សេចក្ដីសម្រេចចិត្តដែលផ្សាយដោយរដ្ឋសភា ដើម្បីដោះស្រាយការជំពាក់ជំពិន និងបញ្ហាកកស្ទះជាបន្ទាន់”៕