រដ្ឋសភាបណ្តោះអាសន្នរបស់លីប៊ីបណ្តេចញនាយករដ្ឋមន្ត្រី លោក Ali Zeidan

រដ្ឋសភាបណ្តោះអាសន្នរបស់លីប៊ីបណ្តេចញនាយករដ្ឋមន្ត្រី លោក Ali Zeidan - ảnh 1
រដ្ឋសភាបណ្តោះអាសន្នរបស់លីប៊ី បានបណ្តេចញនាយករដ្ឋមន្ត្រី លោក Ali Zeidan (Image: Vietnam+)



(VOVworld) – នាថ្ងៃទី ១១ មិនា មហាសន្និបាតប្រជាជនទូទាំងប្រទេសលីប៊ី (GNC) ឬ រដ្ឋសភាបណ្តោះអាសន្នរបស់លីប៊ី បានបណ្តេចញនាយករដ្ឋមន្ត្រី លោក Ali Zeidan ក្នុងការបោះឆ្នោតមិនទំនុកទុកចិត្ត ព្រមទាំង តែងតាំងរដ្ឋមន្ត្រី ការពារប្រទេសនៃប្រទេស
នេះ លោក Abdullah al-Thani ធ្វើជានាយករដ្ឋមន្ត្រី បណ្តោះអាសន្នដល់ពេលណាស្វែង
រកអ្នកបន្តលោក Zeidan។ ការបោះឆ្នោត​មិនទំនុកទុកចិត្តនៅរដ្ឋសភាលីប៊ីត្រូវបាន
រៀបចំឡើង បន្ទាប់ពីការខ្វែងគំនិតរវាង រដ្ឋអំណាចមជ្ឈឹមនៅរដ្ឋធានី Tripoli ជាមួយកំលាំងឧទ្ទាមនៅតំបន់ភាគខាងកើត នៃប្រទេសអាហ្វ្រិកខាងជើងនេះ ដែលទាក់ទិនដល់សកម្មភាពពាណិជ្ជកម្មប្រេង ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ