រដ្ឋសភាបន្តកិច្ចប្រជុំសួរដេញដោលសមាជិកគណៈរដ្ឋមន្រ្តី

(VOVWORLD) - នារសៀលថ្ងៃទី៦ វិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាបានបន្តកិច្ចប្រជុំ សួរដេញដោលសមាជិកគណៈរដ្ឋមន្រ្តី។ ខ្លឹមសារនៃការសួរដេញដោលពាក់ ព័ន្ធដល់វិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច វប្បធម៌ កសិកម្ម ចរាចរណ៍ដឹក ជញ្ជូន ពលកម្ម យុត្តិធម៌ និងសន្តិសុខជាដើម។
រដ្ឋសភាបន្តកិច្ចប្រជុំសួរដេញដោលសមាជិកគណៈរដ្ឋមន្រ្តី - ảnh 1លោករដ្ឋមន្រ្តី Mai Tien Dung ប្រធានខុទ្ទកាល័យរដ្ឋាភិបាល។ (រូបថត៖ VGP) 

ចំពោះការកែទម្រង់បែបបទរដ្ឋបាល ដំណើរការរដ្ឋាភិបាលអេឡិចត្រូនិក លោករដ្ឋមន្រ្តី Mai Tien Dung ប្រធានខុទ្ទកាល័យរដ្ឋាភិបាលបានឲ្យដឹងថា៖

“ចាប់តាំងពីដើមអាណត្តិរបស់រដ្ឋាភិបាលនីតិកាលទី១៤មក យើងបានកាត់បន្ថយ ធ្វើឲ្យសាមញ្ញបែបបទរដ្ឋបាលជាង១០០០ លក្ខណ្ឌអាជីវកម្មជាង៣៨០០ និងមុខទំនិញដែលត្រូវការត្រួតពិនិត្យឯកទេសជាង៦៧០០ប្រភេទ។ តាមរបៀបស្ថិតិរបស់ធនាគារពិភពលោក យើងបានសន្សំសម្ចៃប្រាក់ចំណាយឡើងដល់ទី៦៣០០ពាន់លានដុង ស្មើរនឹងថ្ងៃធ្វើការចំនួន១៨លានថ្ងៃក្នុងមួយឆ្នាំ។ ពាក់ព័ន្ធដល់ផ្លាកហ្វមផ្លាស់ប្ដូរឯកសារអេឡិចត្រូនិកជាតិ ចាប់តាំងពីការបើកសម្ពោធនាថ្ងៃទី១២ មីនា ឆ្នាំ២០១៩មក មានឯកសារអេឡិចត្រូនិកជាង៣,៥លានច្បាប់ត្រូវបានផ្ញើរនិងទទួលតាមរយៈផ្លាកហ្វមនេះ”។

ទាក់ទងនឹងដំណោះស្រាយជួយឧបត្ថម្ភក្រុមហ៊ុនអាកាសចរណ៍ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ ១៩ នោះ រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងដឹកជញ្ជូន លោក Nguyen Van The បានឲ្យដឹងថា ក្រសួងគមនាគមន៍ និងដឹកជញ្ជូនបានបង្កើនជើងហោះហើរក្នុងស្រុក បញ្ចុះតម្លៃសេវាកម្មមួយចំនួននៅអាកាសយានដ្ឋាន ព្រមទាំងសម្រួលការអភិវឌ្ឍអាកាចរណ៍ក្នុងស្រុក។ ដូច្នេះ វិស័យអាកាសចរណ៍ក្នុងស្រុកត្រូវបានស្ដារឡើងវិញនាចុងឆ្នាំ ២០១៩។

ទាក់ទងនឹងវិធានការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ លោក ឧបនាយករដ្ឋមន្ត្រី Trinh  Dinh Dung បានឲ្យដឹងថា៖

“ចាំចាច់ត្រូវពិនិត្យសេណារីយ៉ូនៃការប្រែប្រួលអាកាសធាតុ ដើម្បីធ្វើជាមូលដ្ឋានកសាងវិធានការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ជំនន់ទឹកភ្លៀង ការបាក់ដី និងគ្រោះរាំងស្ងួត។ ផ្អែកលើមូលដ្ឋាននេះ ដើម្បីជ្រើសរើសគម្រោងសំខាន់ៗនិងគម្រោងអាទិភាពសម្រាប់ការវិនិយោគឲ្យសមស្របនឹងកញ្ចប់ថវិកា។ កសាងផែនទីព្រមានអំពីតំបន់ងាយរងគ្រោះដោយសារព្យុះ ការបាក់ដី។ គ្រប់គ្រងសំណាង់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម ដែលតភ្ជាប់នឹងការទប់ទល់បម្រែបម្រួលអាកាសធាតុ។ លើសពីនេះទៅទៀតបន្តវិនិយោគលើកម្មវិធីផ្ទះស្នាក់នៅទប់ទល់នឹងជំនន់ទឹកភ្លៀងនៅតាមខេត្តទាំង ១៤ នៅភាគកណ្ដាលផងដែរ”។

សម័យសួរដេញដល់សមាជិករដ្ឋាភិបាលនឹងបន្តប្រព្រឹត្តិទៅនាថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែវិច្ឆិកាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ