រដ្ឋសភាបន្តពិភាក្សាអំពីការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងអំពើពុករលួយ

(VOVWORLD) -ពិភាក្សាអំពីការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម លោក Nguyen Manh Cuong សមាជិកសភាខេត្ត Quang Binh បានស្នើឲ្យស្ថាប័នការពារច្បាប់ពង្រឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ដើម្បីធ្វើការស៊ើបអង្កេត និងធ្វើចំណាត់ការចំពោះខ្សែបណ្ដាញជួញដូរមនុស្ស។
រដ្ឋសភាបន្តពិភាក្សាអំពីការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងអំពើពុករលួយ - ảnh 1 រដ្ឋសភាបន្តពិភាក្សាអំពីការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងអំពើពុករលួយ

បន្តសម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិការដ្ឋសភាបន្តធ្វើការពិភាក្សាអំពីរបាយការណ៍ស្ដីពីការងាររបស់ប្រធានតុលាការប្រជាជនកំពូល ប្រធានអយ្យការប្រជាជនកំពូលឆ្នាំ ២០១៩ ការងារប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្ម ក៏ដូចជាការរំលោភបំពានលើច្បាប់ និងអំពើពុករលួយជាដើម។

ពិភាក្សាអំពីការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម លោក Nguyen Manh Cuong សមាជិកសភាខេត្ត Quang Binh បានស្នើឲ្យស្ថាប័នការពារច្បាប់ពង្រឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ដើម្បីធ្វើការស៊ើបអង្កេត និងធ្វើចំណាត់ការចំពោះខ្សែបណ្ដាញជួញដូរមនុស្ស។ លោក Nguyen Manh Cuong បានលើកសំណើរថា៖

“ខ្ញុំស្នើឲ្យរដ្ឋាភិបាលដឹកនាំអាជ្ញាធម៌គ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ក្នុងការដឹកនាំ និងរៀបចំឱ្យបានល្អនូវការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដោយមានវិធានព្រមៗគ្នាលើវិស័យសេដ្ឋកិច្ច រដ្ឋបាលនិងច្បាប់នានា។ ទន្ទឹមនឹងនេះ រួមបញ្ជូល ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សជាមួយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និង កាត់បន្ថយភាពក្រីក្រ”។

លើសពីនេះទៅទៀត សមាជិកសភាក៏បានពិភាក្សា អំពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងស្នើឲ្យរដ្ឋាភិបាលសុក្រឹតគោលនយោបាយ ច្បាប់ ដើម្បីរាំងខ្ទប់អំពើពុករលួយ ដែលរីករាលដាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ