រដ្ឋសភាបន្តពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គម
|
រដ្ឋសភាបន្តពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គម (VOV) |
Vovworld-នាព្រឹកថ្ងៃទី៣១តុលា រដ្ឋសភាវៀតណាមបន្តប្រជុំពេញអង្គនៅ
សាលប្រជុំដើម្បីពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៤និងភារកិច្ចនា
ឆ្នាំ២០១៥។
តាមរបាយការណ៍របស់រដ្ឋាភិបាល ក្នុងកាលៈទេសៈសេដ្ឋកិច្ចពិភពលោក
មានការលំបាកជាច្រើន ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសង្គមមានចំណុចភ្លឺជាច្រើន។
លោក Nguyen Duc Kien សមាជិកសភាមណ្ឌល Soc Trang បានចាត់ទុកថា៖
“ឆ្នាំ២០១៤ជាឆ្នាំដំបូងយើងព្យាករណ៍គោលដៅចំនួន១៤នោះយើងទទួលបាន
គោលដៅចំនួន១៣ ដូច្នេះលទ្ធភាពព្យាករណ៍របស់រដ្ឋាភិបាលបានបង្កើន១
ជំហាន។ ទី២ ក្នុងឆ្នាំ២០១៤ លទ្ធភាពដកទុនប្រភពទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ជា
ផ្លូវការ (ODA) និងទុនប័ណ្ណជាតិ ទុនវិនិយោគសាធារណៈត្រូវបានកើនឡើង។
ទី៣គឺឆ្នាំ២០១៤យើងបានផ្សព្វផ្សាយបរិមាណប័ណ្ណជាតិដ៏ធំធេងដើម្បីបន្ថយ
សម្ភាធបំណុលសំរាប់ប៉ុន្មានឆ្នាំបន្ត។ ទី៤គឺក្នុងអំឡុង៣ឆ្នាំកន្លងមក យើងធានា
បានតំលៃប្រាក់ដុងវៀតណាម ធ្វើឲ្យវិនិយោគិនជឿជាក់ជាងទៀតនិងស្ថិរភាព
ទីផ្សាររូបីយប័ណ្ណ។”
ក៏ក្នុងសម័យពិភាគ្សាថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ
លោក Cao Duc Phat បានរាយការណ៍បន្ថែមអំពីបញ្ហាស្ដីពីកសិកម្មនិងអភិវឌ្ឍន៍
ជនបទ។ រដ្ឋមន្ត្រី Cao Duc Phat បានឆ្លើយការងឿងឆ្ងល់របស់សមាជិកសមាជិការ
សភាអំពីបញ្ហាផលិតកម្មស្រូវអង្ក បង្កើនការនេសាទនៅដំបន់សមុទ្រឆ្ងាយ។
នារសៀលថ្ងៃទី៣១តុលា រដ្ឋសភាវៀតណាមបានពិភាគ្សាអំពីលទ្ធផល
អនុវត្តថវិការរដ្ឋឆ្នាំ២០១៤ បង្រាងថវិការរដ្ឋនិងវិធានការបែងចែកថវិការមជ្ឈឹម
ឆ្នាំ២០១៥។ អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានបញ្ជា
សម័យប្រជុំ៕