រដ្ឋសភាបានពិភាក្សាលើខ្លឹមសារសំខាន់ៗជាច្រើនទាក់ទងនឹងគម្រោងច្បាប់ដែលបានធ្វើវិសោធនកម្ម

(VOVWORLD) - ថ្ងៃ ១៨ មិថុនា បន្តកម្មវិធីសម័យប្រជុំនៃកិច្ចប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី១៥ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក Tran Thanh Man រដ្ឋសភាបានពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន ទាក់ទងនឹងគម្រោងច្បាប់ស្តីពីសហជីព (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីឱសថស្ថាន (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ (វិសោធនកម្ម)។

រដ្ឋសភាបានពិភាក្សាលើខ្លឹមសារសំខាន់ៗជាច្រើនទាក់ទងនឹងគម្រោងច្បាប់ដែលបានធ្វើវិសោធនកម្ម - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ quochoi.vn)

នៅក្នុងសម័យពិភាក្សា គណៈប្រតិភូភាគច្រើនបានឯកភាពគ្នាលើតម្រូវ ការធ្វើវិសោធនកម្មច្បាប់សហជីព ហើយទន្ទឹមនឹងនោះ បានស្នើឱ្យពិនិត្យខ្លឹមសារនៃសេចក្តីព្រាងច្បាប់សហជីព (វិសោធនកម្ម) ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នាជាមួយច្បាប់លំនៅឋាន ច្បាប់ធានារ៉ាប់រងសង្គម , ក្រមច្បាប់ការងារ ច្បាប់ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិ សាធារណៈ។

នាថ្ងៃដដែល រដ្ឋសភាបានពិភាក្សាជាក្រុមលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីឱសថ; គម្រោងច្បាប់បេតិកភណ្ឌវប្បធម៌ (វិសោធនកម្ម)។

ក្នុងនោះ គម្រោងច្បាប់បេតិកភណ្ឌវប្បធម៌ (ធ្វើវិសោធនកម្ម) សំដៅសុក្រិតនូវបទប្បញ្ញត្តិបច្ចុប្បន្ននៃច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ បង្កើតមូលដ្ឋានច្បាប់សម្រាប់ការអភិវឌ្ឍថ្មីក្នុងសកម្មភាពការពារ និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌។ ទន្ទឹមនឹងនោះ វិសោធនកម្មច្បាប់ក៏បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពការពារ និងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌ លើកកម្ពស់ប្រសិទ្ធភាពនៃការងារគ្រប់គ្រងរដ្ឋ លើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល សកម្មភាពសេវាកម្ម កិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជនក្នុងវិស័យបេតិកភណ្ឌវប្បធម៌... និងធានាបាននូវសុខដុមរមនារវាងការអភិរក្ស និងការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ