រដ្ឋសភាបានពិភាគ្សានៅសាលប្រជុំអំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៤និងភារកិច្ចឆ្នាំ២០១៥

រដ្ឋសភាបានពិភាគ្សានៅសាលប្រជុំអំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៤និងភារកិច្ចឆ្នាំ២០១៥ - ảnh 1
រដ្ឋសភាបានពិភាគ្សានៅសាលប្រជុំអំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៤និងភារកិច្ចឆ្នាំ២០១៥ (VOV)

        Vovworld-គ្រប់គ្រងបំណុលសាធារណៈ ប្រសិទ្ធភាពប្រើប្រាស់ទុនជំនួយ
​អភិវឌ្ឍន៍ជាផ្លូវកា (ODA) លទ្ធភាពកំណើនលើកកំពស់គុណភាពបណ្ដុះ​បណ្ដាល
​វិជ្ជាជីវៈដើម្បីកាត់បន្ថយភាពក្រីក្រចីរភាពជាខ្លឹមសារដែលទទួលបាន​ការ​យកចិត្ត
ទុកដាក់របស់សមាជិកសភាក្នុងសម័យប្រជុំនាថ្ងៃទី៣០តុលា។

        ស្ដីពីសេដ្ឋកិច្ចមតិជាច្រើនបានឯកភាពជាមួយរបាយការណ៍របស់​រដ្ឋាភិបាល
ដែលចាត់ទុកថា ឆ្នាំ២០១៤​ការតុល្យភាពនៅតែបានធានា។ ប៉ុន្តែ​អំពី​យូរអង្វែង
តាមលោក Cao Sy Kiem សមាជិកសភាមណ្ឌល Thai Binh ថា​វៀត​ណាម​កំពុង
បង្ហាញបញ្ហាថ្មី។ នោះគឺការលោតផ្លោះមិនទាន់មានបំរ៉ែបំរួលនិងមិន​ទទួលបាន
សំណូមពរ។ ចំពោះស្ថានភាពជាក់ស្ដែងពោលខាងលើ លោក Nguyen Cao Son
សមាជិកសភាមណ្ឌល Hoa Binh បានស្នើររដ្ឋាភិបាល​ពិនិត្យ​ល្អ​បំណុលសាធារណៈ
បំណុលបរទេស ប្តេជ្ញាគោលដៅទប់ស្កាត់អតិផរណា ជួយ​ឧបត្ថម្ភអង្គភាពអាជីវកម្ម
មធ្យមនិងតូចដោះស្រាយបំណុលខូចជាដើម។ យល់​ព្រមនឹងទស្សនៈនោះ លោក
ស្រី Le thi Nga សមាជិការសភាមណ្ឌល Thai Nguyen បានឲ្យដឹងថា៖

        “ខ្ញុំស្នើររដ្ឋសភាផ្សព្វផ្សាយច្បាប់គ្រប់គ្រងប្រើប្រាស់ ODA តាមនោះយក​ចិត្ត
​ទុកដាក់បែបបទជិតស្និទ្ធ បទដ្ឋានទទួល ODA បើកចំហរតម្លាភាពចំនួន​ទុន​និង
​គំរោងការបែបបទបែងចែកនិងត្រូវបដិភាគមុនពេលសំរេច។ រដ្ឋសភាក៏ត្រូវ​ឃ្លាំ
មើល ODA បង្ហាញគុណវិបត្តិក្នុងគោលនយោបាយពីនោះស្នើរយុទ្ធសាស្ត្រ​ប្រើប្រាស់
ដើម្បីឈានទៅបញ្ចប់ ODA។ ទី៣គឺប្រើប្រាស់មានការជ្រើសរើស​ប្រភពទុន ODA។”

ផ្តោតទៅលើវិធានការបង្កើតអាជីពសំរាប់ពលករដែលរដ្ឋាភិបាលវៀតណាមមិន
ទទួលបានតាមផែនការនាឆ្នាំ ២០១៤ សមាជិការមណ្ឌលហាណូយ លោកស្រី 
Nguyen Thi Hong Ha បានស្នើរថា៖

“ចំពោះមុខ យើងត្រូវប្រមូលផ្តុំទៅលើការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាការបណ្តុះបណ្ដាល។
នាពេលអនាគតយើងត្រូវយកចិត្តទុកដាក់ផ្លាស់ប្តូរខាងយន្តការគោលនយោបាយ
ប្រភពកំលាំងនិងអប់រំសំដៅអភិវឌ្ឍន៍ទីផ្សារពលករជំនាញដែលតភ្ជាប់នឹងការរៀបចំ
រចនាសម្ព័ន្ធនៃការអភិវឌ្ឍន៍ប្រភពធនធានមនុស្សឡើងវិញ។ ជាពិសេសគឺការអភិវឌ្ឍន៍
ប្រភពធនធានមនុស្សមានគុណភាពខ្ពស់លើវិស័យសេដ្ឋកិច្ចកសិកម្មបច្ចេកទេស
ព័ត៌មាននិងការនាំពកករទៅធ្វើការនៅឯបរទេស។”

នារសៀលថ្ងៃទី ៣០ តុលា រដ្ឋសភានឹងបន្តពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមឆ្នាំ
២០១៤ និងភារកិច្ចនាឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ