រដ្ឋសភាបានឯកភាពគោលដៅកំណើន GDP ៦,២%ក្នុងឆ្នាំ២០១៥

រដ្ឋសភាបានឯកភាពគោលដៅកំណើន GDP ៦,២%ក្នុងឆ្នាំ២០១៥ - ảnh 1
រដ្ឋសភាបានឯកភាពគោលដៅកំណើន GDP ៦,២%ក្នុងឆ្នាំ២០១៥ (VOV)

        Vovworld-អនុម័តទៅលើសេចក្តីសំរេចចិត្តស្ដីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច​
សង្គមឆ្នាំ២០១៥នៅសម័យធ្វើការនាថ្ងៃទី១០វិច្ឆកាក្នុងក្របខ័ណ្ឌសម័យប្រជុំ​លើក
ទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៣ សមាជិកសមាជិការសភាចំនួន​ជាង​៨៩%
បានឯកភាពថា​ក្នុងឆ្នាំ២០១៥វៀតណាមខំប្រឹងប្រែងមានកំណើនខ្ពស់​ជាង​ឆ្នាំ
២០១៤។​តាមនោះ GDP កើនឡើង៦,២%​ល្បឿនបង្កើនតំលៃប្រើប្រាស់​ប្រមាណ
​៥% អត្រាគ្រួសារក្រីក្រថយចុះ១,៧ដល់២% បង្កើតការងារធ្វើសំរាប់​ពលករ
ប្រមាណ១,៦លាននាក់។

        ស្ដីពីភារកិច្ចកិច្ចការបរទេស អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃ​រដ្ឋសភា
​លោក Nguyen Van Phuc បានលើកច្បាស់ថា៖

  “អនុវត្តប្រកបដោយប្រសិទ្ធភាពការព្រមព្រៀងអន្តរជាតិដែលវៀតណាមជា
សមាជិក សកម្មចរចារចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី​ពហុភាគី
កសាងសហគមន៍អាស៊ានឆ្នាំ២០១៥ ទន្ទឹមនឹងនោះជំរុញព័ត៌មាន​ឃោសនា​ណែនាំ
ជួយឧបត្ថម្ភសមស្របដើម្បីអង្គភាពអាជីវកម្មប្រជាជនម្ចាស់​ការ​ក្នុងដំណើរការ
សមាហរណកម្ម។ បន្តពង្រឹងការពារជាតិរក្សាសន្តិសុខបង្កើន​ការសន្ទនាសហប្រតិ
បត្តិការជាមួយដៃគូ ពិសេសគឺប្រទេសធំៗ ប្រទេសជិតខាង​និង​ក្នុងដំបន់ប្តេជ្ញាតស៊ូ
ការពារឯករាជ្យអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិ​ដោយវិធានការសមស្រប
និងគោរពច្បាប់អន្តរជាតិ។”

        នារសៀលថ្ងៃដដែល​ពិភាគ្សាអំពីគំរោងច្បាប់អង្គភាពអាជីវកម្មវិសោធនកម្ម​
សមាជិកសមាជិការសភាមួយចំនួនបានចាត់ទុកថា ចំណុចសំខាន់នៃពង្រាង​ច្បាប់​
ត្រូវបានប្តូរទៅការកំណត់អំពីផ្នែករបរហាមអាជីវកម្មនិងវិនិយោគក៏ដូចជា​ផ្នែករបរ
អាជីវកម្មមានលក្ខណៈទៅច្បាប់វិនិយោគដើម្បីធានាចរិតលក្ខណៈ​ឯកភាពនៃប្រព័ន្ធ
ច្បាប់ទាំងមូលអំពីអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ