រដ្ឋសភាបារាំង គាំទ្រផែនការស្តារសេដ្ឋកិច្ចឡើងវិញដោយមានទឹកប្រាក់ ១០០ ពាន់លានអឺរ៉ូរបស់នាយករដ្ឋមន្ត្រីថ្មី

(VOVWORLD) - លោក Jean Castex បានប្រកាសទិសដៅសំខាន់ៗរបស់រដ្ឋាភិបាលសម្រាប់រយៈពេល ១៨ ខែដែលនៅសល់នៃអាណត្តិ ៥ ឆ្នាំ ដែលមានផែនការស្តារសេដ្ឋកិច្ចឡើងវិញក្នុងទឹកប្រាក់ ជាង ១០០ ពាន់លានអឺរ៉ូ។
រដ្ឋសភាបារាំង គាំទ្រផែនការស្តារសេដ្ឋកិច្ចឡើងវិញដោយមានទឹកប្រាក់ ១០០ ពាន់លានអឺរ៉ូរបស់នាយករដ្ឋមន្ត្រីថ្មី - ảnh 1 លោក Jean Castex កំពុងថ្លែងសុន្ទរកថានយោបាយនៅឯរដ្ឋសភាបារាំង (រូបថត៖ Le Monde)

 

នាថ្ងៃទី ១៥ ខែកក្កដា ពោលគឺក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីបារាំង លោក Jean Castex បានថ្លែងសុន្ទរកថានយោបាយនៅឯរដ្ឋសភាបារាំង។

នៅទីនេះ លោក Jean Castex បានប្រកាសទិសដៅសំខាន់ៗរបស់រដ្ឋាភិ បាលសម្រាប់រយៈពេល ១៨ ខែដែលនៅសល់នៃអាណត្តិ ៥ ឆ្នាំ ដែលមានផែនការស្តារសេដ្ឋកិច្ចឡើងវិញក្នុងទឹកប្រាក់ ជាង ១០០ ពាន់លានអឺរ៉ូ។ ជាពិសេសផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយនឹងត្រូវបានប្រើប្រាស់សម្រាប់ការស្តារវិស័យឧស្សាហកម្មឡើងវិញ។ ប្រទេសបារាំងក៏ផ្តល់អាទិភាពក្នុងការដោះស្រាយភាពអត់ការងារធ្វើ ដែលបានកើនមានឡើងដោយសារជំងឺរាតត្បាត Covid-19 ហើយនេះក៏ជាបញ្ហាដែលប្រទេសបារាំងចាត់ទុកថាជាអាទិភាពជាចម្បងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ