រដ្ឋសភាបារាំងស្នើរទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋឯករាជ្យ
|
រដ្ឋសភាអង់គ្លេសក៏បានអនុម័តលើសេចក្ដីសម្រេចចិត្តទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋឯករាជ្យ (រូបថត៖Getty Images) |
(VOVworld) - នាថ្ងៃទី២ ធ្នូ រដ្ឋសភាបារាំងបានអនុម័តលើសេចក្ដីសម្រេចចិត្តដោយ
ស្នើរឲ្យរដ្ឋាភិបាលប្រទេសនេះទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋឯករាជ្យមួយសំដៅ
ទទួលបានដំណោះស្រាយចុងក្រោយសំរាប់ជំលោះរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។
កាយវិការថ្មីរបស់រដ្ឋសភាបារាំងប្រព្រឹត្តទៅនៅពេលដែលសហភាពអឺរ៉ុបកំពុងខក
ចិត្តចំពោះការជាប់គាំងក្នុងដំណើការសន្តិភាពនៅតំបន់អាស៊ីបូព៌ា។រដ្ឋសភាអង់គ្លេស
អេស្ប៉ាញ និងអៀរឡង់ក៏បានអនុម័តលើឯកសារដូចគ្នា ខណៈដែលស៊ុយអែតបាន
ទទួលស្គាល់ជាផ្លូវការប៉ាឡេស្ទីនជារដ្ឋឯករាជ្យកាលពីថ្ងៃទី៣០ តុលាកន្លង ទៅ៕