រដ្ឋសភាប្រឆាំងគ្នាចំនួន២នៅលីប៊ីជួបចរចារដោយផ្ទាល់ជាលើកដំបូង

រដ្ឋសភាប្រឆាំងគ្នាចំនួន២នៅលីប៊ីជួបចរចារដោយផ្ទាល់ជាលើកដំបូង - ảnh 1
ទិដ្ឋភាពនៃជំនួបចរចារនេះ (រូបថត៖Reuters)

(VOVworld) - បណ្ដាតំណាងនៃរដ្ឋសភាប្រឆាំងគ្នាចំនួន២នៅលីប៊ីនាថ្ងៃទី២៨ មិថុនា បានជួបចរចារជាមួយគ្នាដោយផ្ទាល់ជាលើកដំបូងតាំងពីពេលជំនួបចរចារសន្តិភាព
ដោយអង្គការសហប្រជាជាតិធ្វើអាជ្ញាកណ្ដាលត្រូវបានចាប់ផ្ដើម កាលពី ខែមករាក
ន្លងទៅសំដៅជំរុញការបង្កើតឡើងរដ្ឋាភិបាលសាមគ្គីភាព១។ក្រុមការងារនៃរដ្ឋសភា
ដែលត្រូវបានអន្តរជាតិទទួលស្គាល់ (HoR) និងតំណាងនៃមហា សន្និបាតប្រជជាន
ទូទាំងប្រទេស (GNC) ដែលជាស្ថាប័ននិតិបញ្ញាត្តិចាស់ បាន ដំណើរការជំនួបចរ
ចារថ្នាក់កម្មាភិបាលឯកទេសលើកដំបូងនៅទីក្រុង Skhirat របស់ប្រទេសម៉ារ៉ុក។ឆ្លើយសម្ភាសន៍ជាមួយមជ្ឈដ្ឋានសារព័ត៌មាន តំណាង HoR Abu Bakr Baira បាន
បញ្ជាក់ថា ភាគីទាំង២ឯកភាពលើបញ្ហាស្ទើតែទាំងអស់និងគ្រោងចុះហត្ថលេខា
ក្របខ័ណ្ឌលើសេចក្ដីព្រាងកិច្ចព្រមព្រៀងដោយបេសកជន អ.ស.ប នាំចេញ។តំ
ណាង GNC Tawfik Chahibi បានឲ្យដឹងថា ឯកសារពោល ខាងលើក្រោយពីពេល
បានចុះហត្ថលេខានឹងត្រូវបានដាក់ជូនរដ្ឋសភាលីប៊ីទាំង២ត្រួតពិនិត្យនិងអនុម័ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ