រដ្ឋសភាផ្តល់យោបល់លើគម្រោងច្បាប់ និងពង្រាងសេចក្តីសម្រេចចិត្តចំនួន ៤

(VOVWORLD) - រដ្ឋសភាបានពិភាក្សានៅសាលប្រជុំនូវសេចក្តីព្រាងដូចជា៖ សេចក្តីសម្រេចចិត្តស្តីពីការសាក ល្បងយន្តការ និងគោលនយោបាយជាក់ស្តែងមួយចំនួន សម្រាប់ការអភិវឌ្ឍទីក្រុង Buon Ma Thuot ខេត្ត Dak Lak; សេចក្តីសម្រេចចិត្ត ស្តីពីការផ្ដល់សិទ្ធិជ្រើសរើសស្លាក លេខយានយន្តតាមរយៈការដេញថ្លៃ។

រដ្ឋសភាផ្តល់យោបល់លើគម្រោងច្បាប់ និងពង្រាងសេចក្តីសម្រេចចិត្តចំនួន ៤ - ảnh 1នាថ្ងៃទី ៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាបានឈានចូលសប្តាហ៍ធ្វើការទី ៤ (រូបថត៖ quochoi.vn)

បន្តកម្មវិធីនៃសម័យប្រជុំលើកទី ៤ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាបានផ្ទៀងស្តាប់សំណើរនិងរបាយការណ៍ពិនិត្យស្តីពី៖ គម្រោងច្បាប់ដេញថ្លៃ (វិសោធនកម្ម); ការអនុវត្តច្បាប់ស្តីពីការឆ្លងដែនរបស់ពលរដ្ឋវៀតណាមទាក់ទងនឹងព័ត៌មាន "ទីកន្លែងកំណើត" លើលិខិតឆ្លងដែន។ រដ្ឋសភាបានពិភាក្សានៅសាលប្រជុំនូវសេចក្តីព្រាងដូចជា៖ សេចក្តីសម្រេចចិត្តស្តីពីការសាកល្បងយន្តការ និងគោលនយោបាយជាក់ស្តែងមួយចំនួន សម្រាប់ការអភិវឌ្ឍទីក្រុង Buon Ma Thuot ខេត្ត Dak Lak; សេចក្តីសម្រេចចិត្ត ស្តីពីការផ្ដល់សិទ្ធិជ្រើសរើសស្លាកលេខ យានយន្តតាមរយៈការដេញថ្លៃ។

នារសៀលថ្ងៃទី៧ ខែវិច្ឆិកា រដ្ឋសភាបានពិភាក្សាជាក្រុមលើគម្រោងច្បាប់តម្លៃ (វិសោធនកម្ម); សេចក្តីព្រាងច្បាប់ស្តីពីការដេញថ្លៃ (ធ្វើវិសោធនកម្ម) និងការអនុវត្តច្បាប់ស្តីពីការឆ្លងដែនរបស់ពលរដ្ឋវៀតណាម ពាក់ព័ន្ធនឹងព័ត៌មាន “ទីកន្លែងកំណើត” លើលិខិតឆ្លងដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ