រដ្ឋសភាពិភាក្សាតាមទម្រង់អនឡាញអំពីបញ្ហាទាក់ទងដល់វិស័យសេដ្ឋកិច្ច
(VOVWORLD) - នារសៀលថ្ងៃទី១១ មករា រដ្ឋសភាបានបើកសម័យប្រជុំបិទ ដោយមានការបោះឆ្នោតលើសេចក្តីព្រាងច្បាប់ចំនួន១ និងសេចក្តីសម្រេចចំនួន ៤។
យោងតាមកម្មវិធីការងារនៃសម័យប្រជុំវិសាមញ្ញលើកទី ១ នៃរដ្ឋសភា នីតិកាលទី១៥ នាថ្ងៃទី១០ ខែមករា រដ្ឋសភាបានចំណាយពេលវេលាទាំងអស់ដើម្បីពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណែត លើសេចក្តីព្រាងច្បាប់ ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់វិនិយោគសាធារណៈ ច្បាប់ស្តីពីការវិនិយោគក្នុងទម្រង់នៃភាពជាដៃគូសាធារណៈ និងឯកជន ច្បាប់ស្តីពីការវិនិយោគ ច្បាប់ស្តីពីការដេញថ្លៃ ច្បាប់ស្តីពីអគ្គិសនី ច្បាប់ស្តីពីសហគ្រាស ច្បាប់ស្តីពីពន្ធលើការប្រើប្រាស់ពិសេស និងច្បាប់ស្តីពីការអនុវត្តសាលក្រមរដ្ឋប្បវេណី និងគោលនយោបាយវិនិយោគគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ខាងជើង-ខាងត្បូងភាគខាងកើតដំណាក់កាល ២០២១-២០២៥។
នារសៀលថ្ងៃទី១១ មករា រដ្ឋសភាបានបើកសម័យប្រជុំបិទ ដោយមានការបោះឆ្នោតលើសេចក្តីព្រាងច្បាប់ចំនួន១ និងសេចក្តីសម្រេចចំនួន ៤៕