រដ្ឋសភាពិភាក្សាពីច្បាប់ស្តីពីការរៀបចំស្ថាប័នរដ្ឋសភា
(VOVWORLD) - បន្តសម័យប្រជុំលើកទី ៩ រដ្ឋសភា នីតិកាលទី ១៤ នាព្រឹកថ្ងៃទី ២៦ ឧសភា រដ្ឋសភាបានពិភាក្សាលើខ្លឹមសារមួយចំនួន តាមអ៊ិនធឺរណែតលើមតិខុសគ្នានៃសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ស្តីពីការរៀបចំស្ថាប័នរដ្ឋសភា។
ជាមួយគ្នានេះ សមាជិករដ្ឋសភាបានកត់សម្គាល់ថា ការបង្កើនចំនួនសមាជិកសភាទទួលបន្ទុកគឺមានសារៈ សំខាន់ណាស់ ប៉ុន្តែសំខាន់ជាងនេះទៀតគឺឆ្ពោះទៅរកលក្ខណៈជំនាញក្នុងសកម្មភាពរបស់រដ្ឋសភា។ សមាជិក សភា Nguyen Son នៃខេត្ត Ha Tinh បានលើកមតិថា៖ “គួរតែមានចំនួនសមាជិកសភាទទួលបន្ទុក យ៉ាង ហោចណាស់ ៤០% ដើម្បីបង្កើនលក្ខណៈជំនាញ និងបន្តលើកកម្ពស់សុពលភាពនិងប្រសិទ្ធភាពរបស់រដ្ឋសភា។ ក្រៅពីនោះ ត្រូវចំណាយអត្រាពី ៣ ដល់ ៥% ដល់អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង ដែលមានសុខភាពល្អ មានបទពិសោធន៍ មានសមត្ថភាពមានបញ្ញានិងភាពក្លាហានដើម្បីចូលរួមក្នុងនាមជាសមាជិកសភាទទួលបន្ទុក ប៉ុណ្ណោះ ពោលគឺគ្មានមុខតំណែងដឹកនាំនៅក្នុងស្ថាប័នរដ្ឋសភាឬគណៈប្រតិភូសមាជិកសភានោះឡើយ”។
នារសៀលថ្ងៃទី ២៦ ឧសភា រដ្ឋសភាបានស្តាប់របាយការណ៍ស្តីពីការបកស្រាយការកែសម្រួលនូវសេចក្តីព្រាងច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម) និងការពិភាក្សាតាមអ៊ិនធឺរណែតលើទស្សនៈខុសគ្នាមួយចំនួននៃសេចក្តីព្រាងច្បាប់នេះ៕