រដ្ឋសភាពិភាក្សាលើពង្រាងច្បាប់ចំនួន ៣

(VOVWORLD) - បន្ទាប់មក រដ្ឋសភាបានពិភាក្សាជាក្រុមអំពីសេចក្តីព្រាងច្បាប់ស្តីពីអាជីវកម្មធានារ៉ាប់រង (វិសោធនកម្ម)។
រដ្ឋសភាពិភាក្សាលើពង្រាងច្បាប់ចំនួន ៣ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូបានចូលរួមសម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៥ នាព្រឹកថ្ងៃទី ២៤ តុលា (រូបថត៖ Doan Tan/TTXVN) 

បន្តកម្មវិធីសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ នៅព្រឹកថ្ងៃទី២៥ ខែតុលា រដ្ឋសភាបានពិភាក្សាតាមប្រព័ន្ធអ៊ីនធឺរណែត លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃក្រមនីតិវិធីព្រហ្មទណ្ឌ។ បន្ទាប់មក រដ្ឋសភាបានពិភាក្សាជាក្រុមអំពីសេចក្តីព្រាងច្បាប់ស្តីពីអាជីវកម្មធានារ៉ាប់រង (វិសោធនកម្ម)។

នារសៀលថ្ងៃដដែល រដ្ឋសភាបានពិភាក្សាតាមប្រព័ន្ធអ៊ីនរធឺណែត លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្ថិតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ