រដ្ឋសភាពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការការពារបរិស្ថាន (វិសោធនកម្ម)

(VOVWORLD) - សេចក្តីព្រាងច្បាប់ស្តីពីការការពារបរិស្ថាន (ធ្វើវិសោធនកម្ម) ត្រូវបានពិភាក្សានិងផ្តល់យោបល់នៅ សម័យប្រជុំលើកទី ៩។

បន្តកម្មវិធីនៃសម័យប្រជុំលើកទី ១០ នាព្រឹកថ្ងៃទី ២៤ ខែតុលា រដ្ឋសភាបានពិភាក្សាតាមប្រព័ន្ធវីដេអូ លើខ្លឹមសារមួយចំនួនដែលកំពុងមានមតិខុសគ្នានៃសេចក្តីព្រាងច្បាប់ស្តីពីការការពារបរិស្ថាន (ធ្វើវិសោធនកម្ម)។ សេចក្តីព្រាងច្បាប់ស្តីពីការការពារបរិស្ថាន (ធ្វើវិសោធនកម្ម) ត្រូវបានពិភាក្សានិងផ្តល់យោបល់នៅ សម័យប្រជុំលើកទី ៩។ គួរឱ្យកត់សម្គាល់ សេចក្តីព្រាងច្បាប់នេះធ្វើនិយ័តកម្មគោលការណ៍នៃការការពារបរិស្ថាន គោលនយោបាយរបស់រដ្ឋស្តីពីការការពារបរិស្ថាន; ការរៀបចំផែនការការពារបរិស្ថាន ការបែងចែកតំបន់បរិស្ថាននិងការវាយតំលៃផលប៉ះពាល់បរិស្ថាន ជាដើម។ នៅថ្ងៃនេះផងដែរ រដ្ឋសភាបានស្តាប់សេចក្តីស្នើច្បាប់មួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ