រដ្ឋសភាពិភាក្សាអំពីកម្មវិធីឃ្លាំមើលរបស់រដ្ឋសភា ឆ្នាំ២០២៥

(VOVWORLD) - ថ្ងៃទី ៣០ ឧសភានេះ រដ្ឋសភានីតិកាលទី ១៥ បានបន្តថ្ងៃធ្វើការទី ១០ នៃសម័យប្រជុំលើកទី ៧  នៅវិមានរដ្ឋសភា រដ្ឋធានីហាណូយ។ 
រដ្ឋសភាពិភាក្សាអំពីកម្មវិធីឃ្លាំមើលរបស់រដ្ឋសភា ឆ្នាំ២០២៥ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ quochoi.vn)

នាពេលព្រឹក  រដ្ឋសភាបានពិភាក្សាអំពី៖ កម្មវិធីឃ្លាំមើលរបស់រដ្ឋសភា ២០២៥ ; ព្រាងនៃកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិ ឆ្នាំ ២០២៥ កែសម្រួលច្បាប់ និងកម្មវិធីតាក់តែងច្បាប់ បទបញ្ញត្តិឆ្នាំ ២០២៤។

ក្នុងកិច្ចប្រជុំការងារនាពេលរសៀល រដ្ឋសភាបានស្តាប់របាយការណ៍ស្តីពីការទូទាត់ថវិការដ្ឋឆ្នាំ ២០២២ របាយការណ៍បកស្រាយ ទទួល កែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីឧស្សាហកម្មការពារជាតិ សន្តិសុខ និងលើកទឹកចិត្តឧស្សាហកម្ម។ បន្ទាប់មក រដ្ឋសភាបានពិភាក្សាលើខ្លឹមសារមួយចំនួនដែលមានមតិផ្សេងៗគ្នាក្នុងសេចក្តីព្រាងច្បាប់ស្តីពីឧស្សាហកម្មការពារជាតិ សន្តិសុខ និងលើកទឹកចិត្តឧស្សាហកម្ម៕



ប្រតិកម្មទៅវិញ

ផ្សេងៗ