រដ្ឋសភាពិភាក្សាអំពីគម្រោងក្រមច្បាប់ការងារ (ធ្វើវិសោធនកម្ម)

(VOVWORLD) -  បន្តសម័យប្រជុំលើកទី ៨ រដ្ឋសភាវៀត ណាម នីតិកាលទី ១៤ នាថ្ងៃទី ២៣ ខែតុលា រដ្ឋសភាបានពិភាក្សានិងផ្តល់យោបល់លើកចុងក្រោយ លើ គម្រោងក្រមច្បាប់ការងារ (វិសោធនកម្ម)។
រដ្ឋសភាពិភាក្សាអំពីគម្រោងក្រមច្បាប់ការងារ (ធ្វើវិសោធនកម្ម) - ảnh 1ទិដ្ឋភាពនៃសាលប្រជុំ 

សេចក្តីព្រាងក្រមច្បាប់ ក្រោយពេលបានកែសម្រួលមក  រួមមាន ១៧ ជំពូកនិង ២២០ មាត្រា ដែលបានបង្ហាញនូវចំណុចសំខាន់ៗចំនួន ១០ ថ្មី ភាគច្រើនសំរាប់និយោជិក និង ៦ ចំណុចសំខាន់ៗថ្មី សំរាប់និយោជក រួមទាំងខ្លឹមសារសំខាន់ៗមួយចំនួន ដែលត្រូវបានទទួលនិងកែសម្រួលដូចជា៖ វិសាលភាពនៃការកែសំរួលនិងមុខសញ្ញាត្រូវបានអនុវត្ត; ពេលវេលាធ្វើការធម្មតា និងការដោះស្រាយវិវាទការងារ ជាដើម។

ប្រធានគណៈកម្មាធិការកិច្ចការសង្គមរបស់រដ្ឋសភា លោកស្រី Nguyen Thuy Anh បានមានប្រសាសន៍ថា៖ “សម្រាប់និយោជិក ការបើកទូលាយវិសាលភាពនៃការកែ សម្រួលនិងមុខសញ្ញាអនុវត្តក្រមការងារ អាចអនុវត្តបានចំពោះនិយោជិក ដោយគ្មានទំនាក់ទំនងការងារ។ បំពេញបន្ថែមនូវបទប្បញ្ញត្តិជាក់លាក់ជាង លើករណីការងារបន្ថែមម៉ោងពី ២០០ ម៉ោងដល់ ៣០០ ម៉ោង ក្នុងមួយឆ្នាំ ដើម្បីធានានូវអត្ថប្រយោជន៍រយៈពេលវែងសម្រាប់និយោជិក។ ការកែប្រែអាយុចូលនិវត្តន៍ទៅតាមដំណើរការ ដើម្បីត្រៀមនិងទប់ទល់នឹងដំណើរការវ័យចំណាស់របស់ប្រជាជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ បទប្បញ្ញត្តិស្តីពីការរៀបចំកម្មករនិយោជិកនៅសហគ្រាស ក្រៅអង្គភាពសហជីពវៀតណាម ដើម្បីជំរុញនិងលើកកម្ពស់ប្រសិទ្ធ ភាព ការពារសិទ្ធិនិងផលប្រយោជន៍របស់កម្មករក្នុងទំនាក់ទំនងការងារ ស្របជាមួយអនុសញ្ញារបស់ ILO និងបណ្តាកិច្ចព្រមព្រៀងអន្ដរជាតិផ្សេងទៀត និងការសម្របសម្រួលនៃសមាហរណកម្មអន្តរជាតិ”។

ធ្វើការពិភាក្សានៅក្នុងសាលប្រជុំ មតិជាច្រើនបានលើកឡើងថា ក្រមច្បាប់ការងារ (ធ្វើវិសោធនកម្ម) ត្រូវបានធ្វើវិសោធនកម្មជាមូលដ្ឋាននិងទូលំទូលាយ ដែលរួមចំណែកដល់ការសុក្រិដ្ឋយន្តការសេដ្ឋកិច្ចទីផ្សារ តាមបែបសង្គមនិយមនៅលើទីផ្សារ ជំរុញការអភិវឌ្ឍទីផ្សារការងារ ដើម្បីធានាឱ្យបាននូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិងនិយោជិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ