រដ្ឋសភាពិភាក្សាអំពីគម្រោងច្បាប់មូលបត្រ

(VOVWORLD) -  បន្តសម័យប្រជុំលើកទី ៨ រដ្ឋសភា វៀត ណាម នីតិកាលទី ១៤ នោះ នាព្រឹកថ្ងៃទី ២២ ខែតុលានេះ រដ្ឋសភាបានផ្ទៀតស្តាប់នូវរបាយការណ៍បកស្រាយ ទទួល យក និងកែសម្រួលនូវគម្រោងច្បាប់មូលបត្រ (ធ្វើវិសោ ធនកម្ម) និងពិភាក្សាលើបញ្ហាមួយចំនួន ដែលមានមតិខុសគ្នានៃគម្រោងច្បាប់ស្តីពីមូលបត្រ (ធ្វើវិសោធនកម្ម)។

អញ្ជើញបង្ហាញនូវរបាយការណ៍ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា លោក Vu Hong Thanh បានមានប្រ សាសន៍ថា៖ “ទាក់ទងនឹងការបង្កើនសិទ្ធិអំណាច ធានាលក្ខណៈឯករាជ្យភាពរបស់គណៈ កម្មការមូលបត្ររដ្ឋនោះ សូមជម្រាបថា  សេចក្តីព្រាងច្បាប់ ត្រូវបានពិនិត្យនិងបំពេញបន្ថែមនូវអំណាចនិងភារកិច្ចមួយចំនួន សម្រាប់គណៈកម្មការមូលបត្ររដ្ឋ ក្នុងការអនុវត្តមុខងាររបស់ខ្លួន ដូច្នេះ អាចទាក់ទង់ផ្ទាល់ជាមួយនឹងគោលការណ៍របស់អង្គការអន្តរជាតិនៃបណ្តាគណៈកម្មការមូលបត្រ (IOSCO)។ ពិសេស៖ បំពេញបន្ថែមនូវភារកិច្ចនិងសិទ្ធិអំណាចមួយចំនួន ដើម្បីបង្កើនតួនាទីក៏ដូចជាការទទួលខុសត្រូវរបស់គណៈ កម្មការមូលបត្ររដ្ឋ ក្នុងការរៀបចំ ចាត់ចែងនិងគ្រប់គ្រងសកម្មភាពមូលប័ត្រ”។

នៅក្នុងសម័យប្រជុំនៅព្រឹកថ្ងៃទី ២២ ខែតុលានេះ រដ្ឋសភាបានស្តាប់របាយការណ៍នៃ សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់អត្រាពន្ធ ការលុបចោលការផាកពិន័យនិងការបង់ប្រាក់យឺត សម្រាប់អ្នកជាប់ពន្ធដែលមិនមានលទ្ធភាពបង់ពន្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ