រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់បង្ការប្រឆាំងអំពើពុករលួយ(ធ្វើវិសោធនកម្ម)
(VOVWORLD) - បន្តរបៀបវារះ សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី២១វិច្ឆិកា នៅទីក្រុងហាណូយរដ្ឋសភាបានពិភាក្សាអំពីគំរោងច្បាប់បង្ការប្រឆាំងអំពើពុករលួយ(ធ្វើវិសោធនកម្ម)។នេះជាគំរោងច្បាប់សំខាន់ ជះឥទ្ធិពលជាច្រើនទៅលើវិស័យនយោបាយ សង្គមកិច្ចនិងជីវភាពរស់នៅ។
បន្តរបៀបវារះ សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី២១វិច្ឆិកា នៅទីក្រុងហាណូយរដ្ឋសភាបានពិភាក្សាអំពីគំរោងច្បាប់បង្ការប្រឆាំងអំពើពុករលួយ(ធ្វើវិសោធនកម្ម)។នេះជាគំរោងច្បាប់សំខាន់ ជះឥទ្ធិពលជាច្រើនទៅលើវិស័យនយោបាយ សង្គមកិច្ចនិងជីវភាពរស់នៅ។
បណ្ដាសមាជិកសភាបានឯកភាពថា៖ច្បាប់បង្ការប្រឆាំងអំពើពុករលួយ នាបច្ចុប្បន្ន នៅមានកង្វះខាតជា ច្រើន បានជាការចេញផ្សាយច្បាប់បង្ការប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម) សំដៅលើកកំពស់ប្រសិទ្ធ ភាព ការងារបង្ការប្រឆាំងអំពើពុករលួយគឺសំខាន់ណាស់។
ស្ដីអំពីការបើកទូលាយក្របខ័ណ្ឌច្បាប់នេះ លោក Tran Tat The សមាជិកសភាមណ្ឌលខេត្ត Ha Nam បានថ្លែងថា៖
សមាជិកសមាជិកាសភាពិភក្សាអំពីការប្រឆាំងអំពើពុករលួយ |
«ខ្ញុំឯកភាពជាមួយការបើកទូលាយទ្រង់ទ្រាយវិសោធនកម្មនៃគំរោងច្បាប់ទៅលើ ផ្នែកក្រៅរដ្ឋព្រោះថាស្ថានភាពអំពើពុករលួយនៅផ្នែកក្រៅរដ្ឋបានកើតមានឡើងហើយ ប្រព្រឹត្តទៅស្មុគស្មាញ។ ទង្វើនេះសមស្របនឹងច្បាប់អន្តរជាតិជាពិសេសគឺសន្ធិសញ្ញា អ.ស.ប. ស្តីអំពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលវៀតណាមបានចុះហត្ថលេ ខា។ ក្នុងសន្ធិសញ្ញានេះបានកំណត់ច្បាស់លាស់អំពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករ លួយក្នុងផ្នែកឯកជន។»
សមាជិកសមាជិកាសភាបានចាត់ទុកថា៖ ទង្វើអំពើពុករលួយតែងតែប្រព្រឹត្តទៅក្នុងរយៈពេលយូរអង្វែង។ ដើម្បីដោះស្រាយទ្រពសម្បិត្តពុករលួយប្រកបដោយប្រសិទ្ធភាពសមាជិកាខេត្ត Bac Kan លោកស្រី Nguyen Thi Thuy បានចាត់ទុកថា៖
«អំពើពុករលួយជាបទល្មើសពិសេស ដោយហេតុនេះ ប្រសិនបើគ្មានបែបបទប្តឹង តវ៉ាពិសេស ហួសទៅលើក្របខ័ណ្ឌគត្តិយុត្តិធម្មតា នោះគឺមិនអាចដោះស្រាយបាន ឡើយ។ សម្បីតែនៅបណ្ដាប្រទេសដែលត្រូវបានចាត់ទុកជារូបសណ្ឋានជួរមុខក្នុងការ ប្រឆាំងនឹងអំពើពុករលួយប្រកបដោយប្រសិទ្ធភាពនោះក៏គេមិនសង្ឃឹមប្រមូលវិញ ទ្រពសម្បិត្តពុករលួយ ១០០% នោះទេ។ ដូច្នេះ គប្បីមានយន្តការអនុវត្តក្នុងករណីមិនអាចពន្យល់ឲ្យបានប្រភពដើមទ្រពសម្បិត្តដើម្បីកំណត់អត្តសញ្ញាណសមត្ថភាពប្រមូលវិញទ្រពសម្បិត្តយ៉ាងឆាប់ៗ។ ការប្រមូលវិញទ្រពសម្បិត្តិគប្បីអនុវត្តតាមរយៈបែបទយុត្តធម៌ប្រកបដោយបើកចំហនិងម៉តចត់។ តុលាការត្រូវចេញសាលក្រម មិនមែន ប្រមូលវិញតាមរយៈផ្លូវរដ្ឋបាលទេ៕»