រដ្ឋសភាពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច - សង្គម និងថវិកា
(VOVWORLD) - បន្តកម្មវិធីនៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី១៥ នាព្រឹកថ្ងៃទី ២២ ខែតុលា សមាជិករដ្ឋសភាបានពិភាក្សាជាក្រុមអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋ។
ទិដ្ឋភាពនសកិច្ចប្រជុំ (រូបថត៖ TTXVN) |
គណៈប្រតិភូបានវាយតម្លៃ ថា ក្នុងបរិបទនៃពិភព លោក និងស្ថានការណ៍ក្នុងស្រុកមានការវិវឌ្ឍន៍ថ្មី និងស្មុគស្មាញ ដែលបង្កឱ្យមានការលំបាក និងបញ្ហាប្រឈមជាច្រើន លើសពីការព្យាករណ៍ ប៉ុន្តែជាមួយ នឹងគោលដៅសេដ្ឋកិច្ច ១៤/១៥ សេដ្ឋកិច្ចសង្គម ត្រូវបានរំពឹងថា នឹងលើស ពីគោលដៅដែលបានដាក់ចេញ។ ជាងនេះទៅទៀត សន្ទុះកំណើនត្រូវបានកត់ត្រា នៅក្នុងវិស័យទាំង ៣ នៃសេដ្ឋកិច្ច។ តាមការព្យាករណ៍ នៅទូទាំងឆ្នាំ ២០២២ អត្រាកំណើន GDP ឈានដល់ប្រហែល ៨% ដែលត្រូវបានរំពឹងថា នឹងខ្ពស់បំផុតនៅក្នុងពិភពលោក។ នេះឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញដ៏រឹងមាំបើធៀបនឹងដំណាក់កាល ២០២០ - ២០២១ ដែលបង្កើតបានជាទីតាំងដ៏សំខាន់ និងជាកម្លាំងជំរុញសម្រាប់កំណើនសេដ្ឋកិច្ចក្នុងឆ្នាំបន្ទាប់។ លោក Nguyen Quang Huan សមាជិកគណៈប្រតិភូ ខេត្ត Binh Duong បានលើកឡើងថា៖ “ប្រសិនបើសម្រេចបាននូវគោលដៅ ៧ពាន់ ដុល្លារ/ម្នាក់/ឆ្នាំ នៅឆ្នាំ ២០៣០ នោះ អត្រាកំណើនចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ នឹងមានចំនួន ៨% ក្នុងមួយឆ្នាំ។ នៅក្នុងផ្នែកនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច ខ្ញុំសូមណែនាំជាពិសេសនូវគោលនយោបាយមួយ ដើម្បីចូលរួមក្នុងដំណាក់កាលផលិតកម្មជាមួយនឹងតម្លៃបន្ថែមខ្ពស់ ដោយជៀសវាងការក្លាយជារោងចក្រកែច្នៃរបស់ពិភពលោក ដែលជាក្រុមដែលគ្មានតម្លៃបន្ថែមខ្ពស់”។
នៅពេលរសៀល រដ្ឋសភាបានស្តាប់សេចក្តីស្នើច្បាប់ស្តីពីកិច្ចសហប្រតិបត្តិការ (វិសោធនកម្ម); ពិភាក្សាក្នុងសាលប្រជុំលើខ្លឹមសារមួយចំនួនដែលមានមតិផ្សេងគ្នានៃសេចក្តីព្រាងច្បាប់ស្តីពីការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន៕