រដ្ឋសភាពិភាក្សាអំពីផែនការរដ្ឋធានីហាណូយ ដំណាក់កាល ២០២១-២០៣០
(VOVWORLD) - រដ្ឋសភាពិភាក្សាអំពីផែនការរដ្ឋធានីហាណូយ ដំណាក់កាល ២០២១-២០៣០
បន្តសម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី ១៥ នាព្រឹកថ្ងៃទី២០ មិថុនា រដ្ឋសភាបានពិភាក្សានៅសាលប្រជុំអំពី៖ ផែនការរដ្ឋធានីហាណូយ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០; គម្រោងកែសម្រួលរួមលើផែនការទូទៅនៃរដ្ឋធានីហាណូយដល់ឆ្នាំ ២០៤៥ ចក្ខុវិស័យដល់ឆ្នាំ ២០៦៥; បន្ទាប់មក រដ្ឋសភាបានពិភាក្សាជាក្រុម លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ភូមិបាល ច្បាប់លំនៅឋាន ច្បាប់អាជីវកម្មអចលនទ្រព្យ និងច្បាប់ស្តីពីគ្រឹះស្ថានឥណទាន។
ទិដ្ឋភាពនៃសម័យពិភាក្សា (រូបថត៖ quochoi.vn) |
នារសៀលថ្ងៃដដែល រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គនៅសាលប្រជុំ ដោយស្តាប់៖ របាយការណ៍សំណើ និងរបាយការណ៍ផ្ទៀងផ្ទាត់ច្បាប់ស្តីពី គម្រោងផែនការទីក្រុង និងជនបទ; របាយការណ៍សំណើ និងការផ្ទៀងផ្ទាត់ច្បាប់ស្តីពីគម្រោងភូគព្ភសាស្ត្រ និងរ៉ែ; បន្ទាប់មករដ្ឋសភាបានពិភាក្សាជាក្រុម៖ គម្រោងស្តីពីភូមិសាស្ត្រ និងច្បាប់រ៉ែ; គម្រោងច្បាប់ស្តីពីផែនការទីក្រុងនិងជនបទ៕