រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច

រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច - ảnh 1
រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច

(VOV)_បន្តរបៀបវារះ សម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី
១៣ បណ្ដាសមាជិក សមាជិកាសភាបានបន្តពិភាក្សាអំពីលទ្ធផលអនុវត្តផែន​ការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្នាំ ២០១៥ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ​ឆ្នាំ 
២០១៦ លទ្ធផលអនុវត្តថវិការដ្ឋ ឆ្នាំ ២០១៥ និងគំរោងថវិការដ្ឋ និងផែនការ​បែង
ចែកថវិការដ្ឋ ឆ្នាំ ២០១៦។ មតិជាច្រើនរបស់សមាជិកសភាបានឯកភាពចំពោះ
របាយការណ៍អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់រដ្ឋាភិបាល។ ​អង្គសន្និ
សីទបានចាត់ទុកថា៖ ការខំប្រឹងប្រែងរបស់បក្សទាំងមូល ប្រជាជនទាំង​មូលក្នុង
ការអនុវត្តសេចក្ដីសម្រេចចិត្តនេះ ដោយស្ថានភាពសេដ្ឋកិច្ច សង្គម មានលទ្ធ​ផល
សកម្មជាច្រើន។ កំណើនសេដ្ឋកិច្ចត្រូវបានរក្សាកំរិតសមស្រប និងមាន​កំណើន
ស្ដាឡើងវិញយ៉ាងខ្ពស់​។ GDP ក្នុងឆ្នាំ ២០១៥អាចទទួលបាន ៦,៥% ​ជាកំរិតខ្ពស់
បំផុតក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។ ប៉ុន្តែ អង្គសន្និសីទក៏បានចាត់ទុកថា៖ របាយ
ការណ៍ត្រូវវិភាគយ៉ាងច្បាស់ នូវការជំពាក់ជំពិន ក្នុងពេលវាយតំលៃ​អំពីរចនា
សម្ព័ន្ធខឿនសេដ្ឋកិច្ច ក្នុងវិស័យសំខាន់ចំនួន៣គឺ៖វិនិយោគសាធារណះ ប្រព័ន្ធ
ធនាគារ និងរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មឡើងវិញ។

          ក៏ក្នុងព្រឹកថ្ងៃនេះដែរ បណ្ដាសមាជិក សមាជិកាសភាបានផ្តល់មតិទៅលើ
​គំរោងផែនការប្រើប្រាស់ទុនពីមូលបត្របំណុល រដ្ឋាភិបាលនៅសេសសល់ របស់
​បណ្ដាគំរោងការណ៍ជួសជុលកែលំអរផ្លូវជាតិ១អា និងផ្លូវហូជីមិញ លទ្ធផល​អនុ
វត្តកម្មវិធីគោលដៅជាតិ ដំណាក់កាលពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥ កសាង​និងផ្តល់
មតិទៅលើកម្មវិធីគោលដៅជាតិ ដំណាក់កាលពីឆ្នាំ ២០១៦ដល់​ឆ្នាំ២០២០៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ