រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច

រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច - ảnh 1
រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច

          (VOV)_លទ្ធផលអនុវត្តភេរកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ ២០១៥ ​និង ៥ឆ្នាំ ២០១១-២០១៥ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច ផែនការប្រើប្រាស់ដីធ្លី ក្នុង​ដំណាក់​កាល ២០១៦-២០២០ ជាបណ្ដាខ្លឹមសារស្នូលដែលបានបណ្ដាសមាជិក​ស​ភាពិ
ភាក្សា នាព្រឹកថ្ងៃទី១មេសា នៅសម័យប្រជុំលើកទី១១។

          បណ្ដាសមាជិក សមាជិកាសភាភាគច្រើនបានឯកភាពចំពោះរបាយការណ៍
​របស់រដ្ឋាភិបាលស្ដីអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ រយៈពេល៥ឆ្នាំ ពីឆ្នាំ 
២០១១ ដល់ឆ្នាំ ២០១៥ទោះបីជាប្រទេសជួបការលំបាកជាច្រើនក្តី ប៉ុន្តែនៅ​ទទួល
បានគោលដៅដែលបានដាក់ចេញ។ ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព កំណើន​សេដ្ឋកិច្ចខ្ពស់
 សុខុមាលភាពសង្គមត្រូវបានធានា ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលំអរ។ ឆ្នាំ ២០១៥ GDP របស់វៀតណាមទទួលបាន ៦,៦៨%​ ខ្ពស់ជាងគោលដៅដែលបាន
ដាក់ចេញ គឺ៦,២%។នេះគឺជាកំរិតខ្ពស់បំផុតក្នុងដំណាក់កាល ២០១១-២០១៥។

          ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសជាតិ បណ្ដាសមាជិក សមាជិកាសភា
 បានចាត់ទុកថា៖ រដ្ឋាភិបាលត្រូវប្រមូលផ្តុំរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ
 លើវិស័យសំខាន់មួយចំនួន ដូចជា៖ វិនិយោគសាធារណះ ​សម្ព័ន្ធធនាគារ ​​សម្ព័ន្ធ
ក្រុមហ៊ុនសេដ្ឋកិច្ច និងកសិកម្ម។ លោក Nguyen Lam Thanh សមាជិកសភាមណ្ឌល
ខេត្ត Lang Son បានអោយដឹងថា៖

          “ ក្នុងផែនការអភិវឌ្ឍន៍៥ឆ្នាំខាងមុខនេះ ត្រូវមានគោលនយោបាយ និង​ដំ
ណោះស្រាយព្រមៗគ្នា ប្រកបដោយប្រសិទ្ធិភាព។ ពិសេសគឺមានយន្តការផ្លាស់ប្តូរ
ថ្មី យន្តការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សំរាប់តំបន់​ជនជាតិភាគ
តិច តំបន់ជួបការលំបាក់ តំបន់ព្រំដែន កោះសមុទ្រ។”

          ពិភាក្សាអំពី​ផែនការប្រើប្រាស់ដីធ្លី ក្នុងរយៈពេល៥ឆ្នាំ ២០១៦ -២០២០ ​បណ្ដា
សមាជិកសភាបានវាយតំលៃខ្ពស់ចំពោះការដែលរដ្ឋាភិបាលកែទម្រង់​ផែនការប្រើ
ប្រាស់ដី បំពេញតម្រូវការអភិវឌ្ឍន៍ជាក់ស្ដែងរបស់ប្រទេសជាតិ

          ស្ដីអំពីកិច្ចការពារអធិបតេយ្យភាពប្រទេសជាតិ លោក Truong Trong Nghia សមាជិកសភាបណ្ឌលទីក្រុងហូជីមិញ បានអោយដឹងថា៖

          “ ខ្ញុំឯកភាពចំពោះរបាយការណ៍របស់រដ្ឋាភិបាលគឺស្ថានភាពនៅលើសមុទ្រ
​ខាងកើតគឺស្មុគ្រស្មាញហើយ គំរាមគំហែងយ៉ាងធ្ងន់ធ្ងរទៅលើសន្តិភាព ស្ថិរភាព 
និងជះ​ឥទ្ធិពលអសកម្មដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសជាតិ។
 ត្រូវ​តែធានាអោយប្រជាជនមោទន​អំពីជនជាតិវៀតណាម អំពីប្រទេសជាតិវៀត
ណាម។ ត្រូវបង្កើនចំណងសាមគ្គីភាពរបស់ជនជាតិទាំង៥៤ទាំងមូល សាមគ្គីភាព
រវាង​ប្រជាពលរដ្ឋនៅក្នុងនិងក្រៅប្រទេស។ រាប់ពាន់ឆ្នាំកន្លងទៅ ប្រជាជាតិវៀត
ណាមជានិច្ចកាលត្រូវប្រឆាំងនឹងសត្រូវឈ្លានពាន ប៉ុន្តែយើងជានិច្ចកាលទទួលបាន​ជោគជ័យ ពីព្រោះយើងពង្រីកបានចំណងសាមគ្គីជាតិទាំងមូល៕”


ប្រតិកម្មទៅវិញ

ផ្សេងៗ