រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច

(VOVWORLD) -បន្តរបៀបវារៈនៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹក ថ្ងៃទី២៤តុលា នៅទីក្រុងហាណូយ អង្គប្រជុំបានពិភាក្សាតាមក្រុមអំពីលទ្ធផល នៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងថវិការដ្ឋឆ្នាំ២០១៧ ផែនការអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គម គំរោងថវិការដ្ឋ វិធានការ បែងចែកថវិការមជ្ឈឹមឆ្នាំ ២០១៨និងផែនការ ហិរញ្ញវត្ថុនិងថវិការដ្ឋរយៈពេល៣ឆ្នាំ ២០១៨ ដល់ ២០២០។

អង្គប្រជុំបានឯកភាពជាមួយនឹងរបាយការណ៍ស្តីពីស្ថានភាពអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមរបស់រដ្ឋាភិបាល និងជឿជាក់ថា ក្នុងឆ្នាំ ២០១៧នេះ គោលដៅ ទាំង១៣អាចសម្រេចជាស្ថាពរដែរ។ សមាជិកសមាជិកាសភាទាំងអស់បាន ចាត់ទុកថា រដ្ឋាភិបាលគប្បីបន្តស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រៀបចំឡើងវិញរចនា សម្ព័ន្ធខឿនសេដ្ឋកិច្ច ដោយផ្សាភ្ជាប់ជាមួយរូបសណ្ឋានកំណើន លើកកំពស់ ទិន្នផល គុណភាពប្រកប ដោយប្រសិទ្ធភាពនិងមានការប្រកួតប្រជែង។ លោក Tran Hoang Ngan សមាជិកសភាមណ្ឌលហូជីមិញបានលើកមតិថា៖

        “ការកែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្មបច្ចប្បន្នគឺត្រូវបានរដ្ឋាភិ បាលអនុវត្តយ៉ាងល្អ។ តាមនោះ បង្កើតភាពងាយស្រួលសម្រាប់ សហគ្រាស ផលិតកម្ម ហើយខណៈដែលសហគ្រាសផលិតកម្មធ្វើអាជីវកម្មមានប្រសិទ្ធ ភាពនោះ គេនឹងបង់ពន្ធគ្រប់គ្រាន់ជូនរដ្ឋាភិ បាល។ ក្នុងលក្ខណៈធ្វើសមាហ រណកម្មនោះ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជា ច្រើនជាមួយប្រទេសនានាលើពិភពលោក តាមនោះគប្បីកាត់បន្ថយពន្ធ។ ដើម្បីធានាភាពសម្របសម្រួលនៃចំណាយក៏ដូចជាចំណូលនោះ ក៏ត្រូវជម្រុញ ការកែទម្រង់ក្បាលម៉ាស៊ីរដ្ឋបាលប្រកបដោយប្រសិទ្ធិភាពទៀតផង”។

រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច - ảnh 1សមាជិក សមាជិកាពិភាក្សាតាមក្រុម 

        សមាជិក សមាជិកាខ្លះបានស្នើឲ្យផ្លាស់ប្តូររូបសណ្ឋានកំណើន។ ទន្ទឹម ជាមួយគ្នានោះ ក៏ត្រូវជម្រុញការបង្ការប្រឆាំងអំពើពុករលួយ អនុ វត្តការសន្សំ សំចៃ និងជៀសវាងការខ្ជះខ្ជាយ។ អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ ចំពោះការដែល រដ្ឋាភិបាលបានបំផុសចលនាចាប់ផ្តើមអាជីព នាំមកប្រសិទ្ធិភាពសេដ្ឋ កិច្ចនិងសង្គម។ លោកស្រី Vu Thi Luu Mai សមាជិកាមណ្ឌល Da Nang បានចាត់ទុកថា៖

        “ខ្ញុំយល់ស្របជាមួយនឹងដំណោះស្រាយដែលរដ្ឋាភិបាលដាក់ចេញក្នុង របាយការណ៍ ទាំងអំពីសេដ្ឋកិច្ចនិងថវិការផង។ ប៉ុន្តែ ខ្ញុំក៏ចង់និយាយថា ការ រៀបចំគំរោងថវិកាសម្រាប់បណ្តាឆ្នាំបន្តបន្ទាប់គឺត្រូវអាស្រ័យលើផែនការ ហិរញ្ញវត្ថុ៥ឆ្នាំនិងផែនការវិនិយោគសាធារណ ៥ឆ្នាំ ព្រោះថា ផែនការ៥ឆ្នាំ ជា ក្របខ័ណ្ឌកំណត់ទិសដែរ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ