រដ្ឋសភាពិភាគ្សាលើបណ្តាគម្រោងច្បាប់
(VOVworld)-បន្តកម្មវិធីធ្វើការនៃកិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី
១៤នោះ នាព្រឹកថ្ងៃទី១១វិច្ឆិកា អង្គប្រជុំបានពិភាគ្សាអំពីគម្រោងច្បាប់ផ្លូវដែក (ធ្វើ
វិសោធនកម្ម) និងគម្រោងច្បាប់ប្រគល់បច្ចេកវិទ្យា(ធ្វើវិសោធនកម្ម)។តាមរយៈ
ការពិភាគ្សានេះ អង្គប្រជុំបានចាត់ទុកថា ចាំបាច់ត្រូវធ្វើវិសោធនកម្មច្បាប់ប្រគល់
បច្ចេកវិទ្យា ដើម្បីធ្វើការពង្រឹងទស្សនៈ គោលមាគ៌ាផ្លាស់ប្តូរថ្មីរបស់បក្សនិងរដ្ឋ
អំពីការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីលើកកំពស់ទិលផល គុណភាព
ផលិតផល និងការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចនិងការពារបរិស្ថាន។ នៅទីនេះ
តំណាងជាច្រើនបានស្នើថា គប្បីបំពេញបន្ថែមទៅក្នុងសេចក្តីព្រាងច្បាប់នូវការ
កំណត់អំពី ការប្រគល់បច្ចេកវិទ្យាក្នុងផលិតកម្មកសិកម្ម ដើម្បីបង្កលក្ខណៈងាយ
ស្រួលសម្រាប់ការប្រគល់បច្ចេកវិទ្យា អនុវត្តឲ្យបានចាប់រហ័សនូវលទ្ធផលស្រាវ
ជ្រាវទៅក្នុងផលិតកម្មជាក់ស្តែង៕