|
(Image:Internet) |
Vovworld- ព្រឹកថ្ងៃទី២០មិថុនារដ្ឋសភាពិភាក្សាអំពីគំរោងការណ៏ថាមពល អគ្គីសនី(ធ្វើវិសោធនកម្ម)។មតិភាគច្រើនឯកភាពនឹងផែនការអភិវឌ្ឌ្យថា មពល
អគ្គីសនីជាតិ។ មតិខ្លះសង្កត់ធ្ងន់ថា៖ផ្នែកអគ្គីសនីនៅមានភាពផ្តាច់ មុខ។នៅ
តំបន់ព្រៃភ្នំ តំបន់ឆ្ងាយដាច់ស្រយាល ការកំណត់ឲ្យគណះកម្មា ធិការប្រជាជន
បណ្តាខែត្រសំរេចកំណត់ថ្លៃអគ្គីសនីដោយឈរលើមូលដ្ឋានបំពេញសោហ៊ុយ
មានចំណេញសមហេតុសមផលឲ្យអង្គភាពថាមពលអគ្គីសនីគឺជាប្រការលំបាក
ចំពោះបណ្តាខែត្រ។ មានមតិខ្លះស្នើ ថា៖ចំពោះសំណង់គំរោងការណ៏វិនិយោគ
ថ្មីរបស់ផ្នែកអគ្គីសនីត្រូវជ្រើសរើសបច្ចេកវិជ្ជាទំនើប បោះបង់ចោលសំភារះ
ចាស់ៗជាជំហានៗ។លោកស្រី Hoang Thi To Nga សមាជីកសភាខែត្រ Nam Dinh
លើកមតិថា៖ សេចក្តីព្រៀងច្បាប់ត្រូវបំពេញបន្ថែមយ៉ាងច្បាស់អំពីសិទ្ធិនឹងកាតព្វ
កិច្ចរបស់អតិថិជនប្រើប្រាស់អគ្គីសនី។ខ្ញុំស្នើវិនិយោគឲ្យផ្នែកឧស្សាហកម្មឧបត្ថម្ភ
អគ្គីសនី គ្រឿងយន្តអគ្គីសនី។សេចក្តីព្រៀងច្បាប់ក៏ត្រូវការសម្តែង នូវភាពច្បាស់
លាស់រវាងការគ្រប់គ្រងរដ្ឋនឹងសិទ្ធិស្វយ័តក្នុងអាជីវកម្មរបស់ បណ្តាអង្គភាពអាជី
កម្ម។
រីឯលោកNguyen Thanh Phuong សមាជីកសភាទីក្រុង Can Tho ចាត់ទុកថា៖
ខ្ញុំស្នើថា៖រដ្ឋត្រូវការមានគោលនយោបាយសកម្មជាងទៀតផ្ទេរតំលៃ អគ្គីសនី
ទៅជាយន្តកាទីផ្សារយ៉ាងឆាប់ៗពីព្រោះតាមផែនការ ដល់ឆ្នាំ២០២២វៀត
ណាមទើបអនុវត្តតំលៃអគ្គីសនីលក់រាយប្រកួតប្រជែង
ពេលរសៀលថ្ងៃដដែលរដ្ឋសភាដំណើរការបោះឆ្នោតអនុម័តលើច្បាប់ចំនួន៥
រួមមាន៖ច្បាប់តំលៃ ច្បាប់សហជីព(ធ្វើវិសោធនកម្ម) ច្បាប់កោសល្យវិច័យយុត្តិធម៏
ច្បាប់ផ្សព្វផ្សាយអប់រំច្បាប់នឹងច្បាប់វិនិច្ឆ័យបទល្មើសរដ្ឋបាល៕