រដ្ឋសភាពិភាគ្សាអំពីច្បាប់អាកាសចរណ៍ស៊ីវិលវៀតណាម
(VOVworld)-បន្តសម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាព្រឹក
ថ្ងៃទី២៩តុលា រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គ នៅសាលប្រជុំ។ ថ្លែង
របាយការណ៍ស្តីពីការផ្តួចផ្តើមគំនិតវិនិយោគកសាងគំរោងការណ៍អាកាសយាន
ដ្ឋាន អន្តរជាតិ Long Thanh រដ្ឋមន្រ្តីគមនាគមន៍នឹងដឹកជញ្ជូនវៀតណាម លោក
Dinh La Thang បានឲ្យដឹងថា ព្រលានយន្តហោះ Long Thanh ត្រូវបានបែងចែកជា
៣ដំណាក់កាលវិនិយោគ ដោយមានទុនវិនិយោគសរុបគឺ ១៨,៧ពាន់លានដុល្លា
អាមេរិក។ ព្រលានយន្តហោះនេះ ត្រូវបានកំណត់ថា នឹងទទួលបានភ្ញៀវចំនួន១
រយលាននាក់ក្នុង១ឆ្នាំគឺកើន៤ដងនៃកម្រិតអតិបរមារបស់ ព្រលានយន្តហោះ
Tan Son Nhat។
|
សមាជិក សមាជីការសភាពិភាក្សាលើច្បាប់អាកាសចរណ៍
ស៊ីវិលវៀតណាម (រូបថតៈ gtvt) |
ក្នុងការពិភាក្សាអំពីច្បាប់អាកាសចរណ៍ស៊ីវិល មតិជាច្រើនបានយល់ព្រម
លើពង្រាងច្បាប់កំណត់អំពីស្ថាប័នគ្រប់គ្រងរដ្ឋផ្នែកអាកាសចរណ៍ស៊ីវិលចំណុះ
ក្រសួងគមនាគមន៍និងដឹកជញ្ជូន។ មតិជាច្រើន បានស្នើថា ត្រូវកំណត់រាល់ វិធាន
ការដោះស្រាយស្ថានភាពយឺតយ៉ាវ និង លុបចោលជើងហោះហើរ ក្នុងការដឹក
ជញ្ជូនអាកាសចរណ៍ស៊ីវិល។ លោកស្រី Nguyen Thanh Thuy សមាជិការសភា
មណ្ឌល Binh Dinh បានសង្កត់ធ្ងន់ថា៖
“តាមបទប្បញ្ញត្តិនៅប្រការទី២ មាត្រាទី៥២៨នៃក្រមច្បាប់រដ្ឋប្បវេណី គឺ
សំបុត្រជាសក្ខីនៃការចុះកិច្ចសន្យាដឹកជញ្ជូនអ្នកដំណើររវាងភាគីនានា។ ការយឺត
យ៉ាវ ឬលុបចោលជើងហោះហើរ គឺជាការរំលោភទៅលើកិច្ចសន្យា ដឹកជញ្ជូន
របស់បណ្តាក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល ដោយ ហេតុនេះ អ្នកដំណើរ មានសិទ្ធ
ទាមទារការសងនូវការខូចខាត ដែលច្បាប់ជាធរមាន មិនទាន់កំណត់ ច្បាស់ការ
ទទួលខុសត្រូវរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះបទបញ្ញាត្តិនេះនៅ ឡើយ”៕