រដ្ឋសភាពិភាគ្សាអំពីពង្រាងច្បាប់រណសិរ្សមាតុភូមិវៀតណាម(ធ្វើវិសោធនកម្ម)
|
ទិដ្ឋភាពនៃសម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាម
នីតិកាលទី១៣ (រូបថតៈ chinhphu.vn) |
(VOVwolrld)-បន្តសម័យប្រជុំលើកទី៩នៃរដ្ឋសភាវៀតណាមនីតិកាលទី១៣ នា
ព្រឹកថ្ងៃទី២១ឧសភា នៅទីក្រុងហាណូយ បណ្តាសមាជិកសមាជិការសភាបាន
ពិភាគ្សាលើ ពង្រាងច្បាប់រណសិរ្សមាតុភូមិវៀតណាម(ធ្វើវិសោធនកម្ម)។ ពង្រាង
ច្បាប់នេះ រួម មានខ្លឹមសារអំពីក្របខ័ណ្ឌ តួនាទីរបស់រណសិរ្សមាតុភូមិវៀត
ណាម ក្នុងប្រព័ន្ធ នយោបាយ។ ពង្រាងច្បាប់លើកនេះ ក៏បានបំពេញបន្ថែមនិង
បំភ្លឺច្បាស់ អំពី តួនាទី ភារកិច្ច និងសកម្មភាពរបស់រណសិរ្សមាតុភូមិគ្រប់ជាន់
ថ្នាក់ ជាពិសេស គឺបំពេញបន្ថែម កំណត់ច្បាស់សកម្មភាពឃ្លាំមើល បដិវាទ
សង្គម ឲ្យស្របទៅ នឹងរដ្ឋធម្មនុញនិងស្ថានភាពជាក់ស្តែង។ លោកស្រី Tran
Thi Hong Tham សមាជិការសភាទីក្រុងCan Tho ផ្តល់មតិថា៖ “ចំពោះការរៀប
ចំរបស់រណសិរ្សមាតុភូមិវៀតណាម ខ្ញុំស្នើរថាត្រូវមានការកំណត់ច្បាស់ជាង អំពី
តួនាទី ភារកិច្ច សិទ្ធិអំណាច និងលក្ខណៈធានាសកម្មភាពរបស់រណសិរ្សមាតុ
ភូមិវៀតណាម ជាពិសេសក្នុងសកម្មភាពឃ្លាំមើល និង បដិវាទសង្គម។ ប្រការនេះ
គឺដើម្បីរណសិរ្សមាតុភូមិវៀតណាមជាកន្លែងប្រមូល ផ្តុំ កសាងផែនមហាសាមគ្គី
ជាតិ រួមចំណែកកសាងប្រព័ន្ធនយោបាយរឹងមាំ ប្រកបដោយប្រសិទ្ធិភាព”។
នាពេលរសៀលថ្ងៃដដែល សមាជិកសមាជិការសភា បានពិភាគ្សាអំពី
ពង្រាងច្បាប់កាតព្វកិច្ចយោធា(ធ្វើវិសោធនកម្ម)។ នោទីនេះ មតិជាច្រើនដែលថា
គម្បីរក្សាអាយុចូលបម្រើកងទ័ពដូចច្បាប់បានកំណត់គឺពីអាយុ១៨ដល់អាយុ២៧
ផងដែរ៕