រដ្ឋសភាពិភាគ្សាអំពីរចនាសម្ព័ន្ធចាត់តាំងរបស់រដ្ឋាភិបាលនិងសេចក្តីសម្រេចចិត្តបោះឆ្នោតនាយករដ្ឋមន្ត្រី

រដ្ឋសភាពិភាគ្សាអំពីរចនាសម្ព័ន្ធចាត់តាំងរបស់រដ្ឋាភិបាលនិងសេចក្តីសម្រេចចិត្តបោះឆ្នោតនាយករដ្ឋមន្ត្រី - ảnh 1

រដ្ឋសភាអនុម័តរចនាសម្ព័ន្ធចាត់តាំងរបស់រដ្ឋាភិបាលនិងសេចក្តីសម្រេចចិត្ត
 បោះឆ្នោតនាយករដ្ឋមន្ត្រី

(VOVworld)-នាថ្ងៃទី២៦កក្កដា រដ្ឋសភាវៀតណាមបានពិភាគ្សានិងបោះឆ្នោត
អនុម័តសេចក្តីសម្រេចចិត្តស្តីពីរចនាសម្ព័ន្ធចាត់តាំងរបស់រដ្ឋាភិបាលនិងសេចក្តី
សម្រេចជ្រើសតាំងនាយករដ្ឋមន្ត្រី។ ផ្ទៀងស្តាប់របាយការណ៍និងពិភាគ្សាលើ
គម្រោងកម្មវិធីកសាងច្បាប់ បទបញ្ញត្តិឆ្នាំ២០១៧និងកែប្រែកម្មវិធីកសាងច្បាប់
 បទបញ្ញត្តិឆ្នាំ២០១៦។

        នៅក្នុងសម័យប្រជុំនារសៀលថ្ងៃទី២៥កក្កដា រដ្ឋសភាបានផ្ទៀងស្តាប់នា
យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​ Nguyen Xuan Phuc បកស្រាយជូនរបាយ
ការ របស់រដ្ឋសភាស្តីពីរចនាសម្ព័ន្ធចាត់តាំងរបស់រដ្ឋាភិបាល។ នាយករដ្ឋមន្ត្រី បាន
 សង្កត់ធ្ងន់ទៅលើការរក្សា និងរៀបចំសកម្មភាពរបស់រដ្ឋាភិបាលតាមរូបសណ្ឋាន
 គ្រប់គ្រងពហុផ្នែក ពហុវិស័យ និងធានានូវភារកិច្ច មុខងារតាមផ្នែកនិងវិស័យ
នីមួយៗ។ ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលនឹងផ្សព្វផ្សាយជាសាធារណ នូវក្រប
ខ័ណ្ឌសេចក្តីសម្រេចចិត្ត ព្រមទាំងធ្វើវិសោធនកម្មនិងបំពេញបន្ថែមសេចក្តី​កំណត់
មុខងារ ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់ក្រសួងនិងស្ថាប័នចំណុះ​ក្រសួង។ រដ្ឋាភិបាលនឹហជម្រុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងកសាង រដ្ឋាភិ​បាល
អេឡិកត្រូនិកជាដើម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ